សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និងមន្ទីរព័ត៌មានខេត្តកានស៊ុ ប្រទេសចិន បើកពិព័រណ៍រូបថតវប្បធម៌ខេត្តកានស៊ុ ប្រទេសចិននៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ —

ព្រឹត្តិការណ៍ពិព័រណ៍រូបថតក្រោមប្រធានបទ ”ការអញ្ជើញតាមវិថីសូត្រដែលជា ការ ផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយជនជាតិកានស៊ុ នៃប្រទេសចិន” បានប្រារព្ធបើកនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមកិច្ចសហការរៀបចំដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) ប្រចាំនៅកម្ពុជា និងមន្ទីរព័ត៌មានខេត្តកានស៊ុ ប្រទេសចិន នៅសមាគម សម្ព័ន្ធខ្មែរ-ចិន ប្រចាំកម្ពុជា នៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក លីវ ស៊ាវគ័ង សហប្រធានសមាគមអ្នកសារព័ត៌​មាន​ចិននៅកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រ​ណ៍​រូបថតក្រោមប្រធានបទ ”ការអញ្ជើញតាមវិថីសូត្រ ដែលជាការផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយជនជាតិកានស៊ុ នៃប្រទេសចិននៅកម្ពុជា” នាពេលនេះ មានរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយបាននាំ មកនូវផ្ទាំងរូបភាពចំនួន ៨០ផ្ទាំង និងផ្ទាំងគំនូរថាំងខា ដែលជាផ្ទាំងគំនូរបត់(Original Paint) មួយចំនួនផងដែរមកបង្ហាញជូនប្រជាជននៅកម្ពុជា ចូលទស្សនា ក្នុងគោលបំណងដើម្បីឆ្លុះ បញ្ចាំងពីបរិស្ថានធម្មជាតិ និងវប្បធម៌ទំនៀមទម្លាប់របស់ជនជាតិកានស៊ុ​នៃប្រទេសចិន និងបង្ហាញពីប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ស្វយ័ត កានណាន ជាទីវប្បធម៌ដ៏ចំណាស់របស់ជនជាតិភាគតិចទីបេ និងរបៀបនៃការផ្លាស់ប្តូរអន្តរកម្ម រវាងជនជាតិភាគតិចនីមួយៗនៅក្នុងខេត្តកានស៊ុ ដែលជាខត្តមួយដ៏សំខាន់ នៃវិថីសូត្រក្នុងប្រទេសចិន។ ដូចនៅកម្ពុជាយើងមានអច្ឆរិយវត្ថុដ៏ល្បីទី៧ នៃសកលលោក គឺប្រាង្គប្រាសាទអង្គរវត្ត ចំណែកឯខេត្តកានស៊ុ ប្រទេសចិន ក៏មានប្រាង្គប្រាសាទបុរាណ មួយឈ្មោះថា ម៉ក់កាវ ជាប្រាង្គប្រាសាទបុរាណដ៏ល្បីមួយដែរ ហើយកាលពីឆ្នាំទៅនៅប្រ​ទេសចិន គេបានថតជាខ្សែភាពយន្តឯកសារមួយដោយប្រសិ​ទ្ធនាមថា “ការសន្ទនាអង្គរ ម៉ក់កាវ” ប្រទេសចិន។ ខ្សែភាព​យន្តនេះទទួលបានការទាក់ទាញពីទស្សនិកជនដ៏ច្រើនចាប់ ពីពេលនោះមកចូលមកឈ្វេងយល់ពីអរីយធម៌ នៃអង្គរម៉ក់កាវ ដូចប្រាង្គប្រាសាទអង្គរវត្ត នៅកម្ពុជាផងដែរ។

លោក លីវ ស៊ាវគ័ង បានបន្តថា កានស៊ុ ជាខេត្តនៅផ្នែកពាយ័ព្យនៃប្រទេសចិន ជាខេត្តចុងកាត់មាត់ញក មានសណ្តានដីភាគច្រើនជាដីខ្សាច់ ដែលធ្វើឱ្យជីវភាពប្រជាជន នៅតំបន់នោះមានជីវភាពក្រីក្រ។ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់ក្រីក្រនេះ រដ្ឋាភិបាលចិនបានធ្វើការវិនិយោគជាច្រើនវិស័យ ដើម្បីកែប្រែជីវភាពប្រជាជនក្នុង តំបន់នេះឱ្យមានការប្រែប្រួលឡើង។ តាមរយៈការខិតខំរបស់រដ្ឋាភិបាលប្រទេសចិន មកដល់ពេលនេះ បានធ្វើឱ្យ ជីវភាពប្រជាជននៅតំបន់កានស៊ុ មានការប្រែប្រួលថ្មីជា បន្តបន្ទាប់រហូតចាកផុតបន្ទាត់ក្រីក្ររបស់ប្រទេស។

លោក លីវ ស៊ាវគ័ង បានបន្តទៀថា នៅខេត្តកានស៊ុ គឺជាខេត្តផ្លូវពាណិជ្ជកម្មសូត្រតាំងពីសម័យបុរាណមក ទៅកាន់ប្រទេសនានានៅតំបន់អឺរ៉ុប និងអាស៊ី។ ផ្លូវសូត្រនោះមានប្រវែង ១៦០០គីឡូម៉ែត្រឆ្លងកាត់ខេត្តកានស៊ុប្រទេសចិន។

តាងនាមតំណាងឱ្យភាគីខេត្តកានស៊ុ ប្រទេសចិន លោកសង្ឃឹមថា​ តាមរយៈពិព័រណ៍រូបថតនេះ នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងប្រជាជនខេត្តកានស៊ុប្រទេសចិន កាន់តែឈ្វេងយល់ពីគ្នាទៅវិញទៅមក។ ខេត្តកានស៊ុ ក៏សូមគោរពអញ្ជើញទស្សនិកជន និងអ្នកទេសចរក្នុងប្រទេសកម្ពុជា អញ្ជើញទៅ ធ្វើទេសចរណ៍កម្សាន្តលេងនៅតំបន់ខេត្តកានស៊ុ ប្រទេសចិន។ កានស៊ុ ក្រៅពីមានតំបន់ទេសភាពដ៏ល្អប្រណិតល្បីល្បាញគ្មានពីរ ក៏មានមុខម្ហូបអាហារដ៏ឆ្ងាញ់ៗ ជាច្រើនមុខទៀតផងដែរ៕

ដោយ ប៉ាល់សុង

You do not have permission to write comment on this post.

Log in Register