ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៥បើកសម្ពោធនៅថ្ងៃនេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ –កម្មវិធីសម្ពោធបើកព្រឹត្តិការណ៍“ដំណើ​រ​ភា​ព​យ​​ន្ត​ចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” បានប្រារព្ធធ្វើក្នុងសាលមហោស្រពចតុមុខ នៅរា​ជ​ធា​​នីភ្នំ​ពេ​ញនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។ លោ​ក​ជំ​ទា​វ​ប​ណ្ឌិ​ត​ស​ភា​ចា​រ្យ​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម Wang Wentian ឯ​ក​អ​គ្គ​រ​ដ្ឋ​ទូតនៃសាធារណរដ្ឋចិនប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ អ្ន​ក​សា​រ​ព័​ត៌​មា​ន​ខ្មែរចិន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប បានចូលរួមក្នុងពិធីនេះ និ​ង​បា​ន​ទស្សនាខ្សែភាពយន្តឯកសារចិន បញ្ចូលសម្លេងជាភាសាខ្មែរដែល​ចាក់ប​ញ្ចាំង​ដំ​បូ​ង​គេ​នៅ​​ក្នុ​ង​ព្រះ​រា​ជាណាចក្រកម្ពុជា មានចំណងជើងថា “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូ​ហា​ន​”។

ឯកឧត្ដម Wang Wentian បានថ្លែងសុន្ទរកថាលើកឡើងថា ការផ្លាស់​ប្ដូរ​វ​ប្ប​ធ​ម៌​និ​ង​សិ​ល្បៈ​​រ​វាងចិននិងកម្ពុជា បានបង្កើត ជាស្ពា​នទំ​នា​ក់​ទំ​ន​ង​និ​ង​ចំ​ណ​ង​មិ​ត្ត​ភា​ពដ៏អ​ស្ចា​រ្យ​ស​ម្រា​ប់​ប្រ​ជាជនទាំងពីរប្រទេស។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែជំរុ​ញ​យ៉ា​ង​ស​ក​ម្ម​ក្នុ​ង​កា​រ​ក​សា​ងសហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ចិននិងកម្ពុជា បានស្វាគមន៍ជាមួយ ឱកាសនៃការអភិវឌ្ឍដ៏មានតម្លៃបំផុត។

ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”នេះ បានក្លាយជាគម្រោង សក​ម្ម​ភា​​​ពមួយសម្រាប់ការលើកកម្ពស់ ផ្សារភ្ជាប់ដួងចិត្តនៃប្រជាជនទាំងពីរ ហើ​យក៏​ទ​ទួ​ល​បា​ន​កា​រ​ចា​ប់អារម្មណ៍យ៉ាងខ្លាំង ពីបងប្អូនប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងតំបន់នីមួយៗ នៅ​ក្នុ​ង​ប្រទេសកម្ពុជាផងដែរ ហើយនេះគឺជាលើកទី៥ហើយ នៃព្រឹត្តិការណ៍ដំណើរភា​ព​យ​ន្ត​ច​ល័​ត​ចិ​​ន-កម្ពុជាដ៏ឆ្នើម ដោយសង្ឃឹមថា ខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនេះ មិនត្រឹមតែ ជំ​រុ​ញ​កា​រ​ស្វែ​ង​យល់អំពីវប្បធម៌ចិនជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែក៏ជួយលើកកម្ពស់វ​ប្ប​ធ​ម៌​និ​ងជីវភាពរស់នៅ របស់​ប្រ​ជាជនកម្ពុជាឱ្យកាន់តែសម្បូរបែបដែលស្ថិ​តនៅក្រោ​មស្ថា​ន​ភា​ព​នៃ​ជំងឺកូវីដ-១៩ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានលើ​កឡើ​ង​ក្នុ​ងសុន្ទរកថាបើកផងដែរថា បួនឆ្នាំកន្លងមក ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-ក​ម្ពុ​ជា​ដ៏​ឆ្នើ​ម” ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូន ប្រជាពលរដ្ឋខ្មែរ ដោ​យបាន​ចូល​រួ​ម​ទ​ស្ស​​នាយ៉ាងច្រើនកុះកររាល់ការដាក់បញ្ចាំងភាពយន្តចិន-ខ្មែរ នៅតាមតំបន់នានាក្នុង រាជធា​នីខេ​ត្ត​ក្រុងនីមួយៗ។ អ្វីដែលអាចទាក់ទាញធ្វើឱ្យប្រជាជនខ្មែរ និយមទស្សនាខ្សែភាពយន្តចិន ក៏​ព្រោះ​តែប្រទេសយើងទាំងពីរ មានចំណងមិត្តភាពជាច្រើនជំនាន់មកហើយ រីឯវប្ប​ធ​ម៌ប្រ​ពៃ​ណី​ទំនៀមទម្លាប់ ជំនឿ និងផ្នត់គំនិតទៀតសោត ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ទាំង​នេះ​ក៏ជាមូលហេតុដែលធ្វើឱ្យខ្សែភាពយន្តក៏ដូចជាសិល្បៈ និងវប្បធម៌របស់ចិន បាន​ឆ​ក់​យ​ក​ដួ​ង​ចិត្តរបស់ប្រជាជនខ្មែរឱ្យចូលចិត្ត និងគាំទ្រយ៉ាងខ្លាំង។ ព្រឹ​ត្តិការ​ណ៍”​ដំ​ណើ​រ​ភា​ព​យ​ន្ត​ច​ល័​ត​ចិ​ន- កម្ពុជាដ៏ឆ្នើម”នេះ គឺជាស្ពានដែលបានភ្ជាប់រវាងប្រជាជនទាំងពីរ និ​ងធ្វើ​ឱ្យ​ចំ​ណ​ង​មិ​ត្ត​ភា​ព​រ​វាងប្រទេសកម្ពុជានិងចិន កាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត។

ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” លើកនេះ នឹងនាំម​កនូ​វ​ខ្សែ​ភាពយន្តដ៏ឆ្នើម ដែលរួមមានខ្សែ ភាពយន្តខ្មែរ និងខ្សែ​ភា​ព​យ​ន្តចិនបញ្ចូល​សម្លេ​ងជា​ភា​សា​​ខ្មែរ ដូចជារឿង “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន” “អ្នក​ក្លាហា​ន​ដំ​ប​ងបិ​សា​​ច” “ក្ដីស្រមៃយុវជនចិនវគ្គ២” និង “ម្ចាស់របាំងមុខ” ជាដើម។ ក្រោ​យ​ពី​ចា​ក់​ប​ញ្ចាំ​ង​លើ​ក​ដំ​បូ​​ងរួច ខ្សែភាពយន្តទាំងនេះ នឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមសាលារៀន ទីប្រជុំជន និង​ប​ន្ទា​​យកងទ័ពជាដើម នៅតាមបណ្ដា រាជធានី ខេត្ត និងក្រុងនានាដូចជា៖ រាជធានីភ្នំពេញ ខេ​ត្ត​ក​ណ្ដាល តាកែវ កំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង កំពង់ចាម និង ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” នេះ ត្រូ​វបាន​ផ្ដួចផ្ដើមឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង​ទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា-ចិន ដែល បង្កើតឡើងនៅកម្ពុជាដោយអគ្គស្ថា​នីយវិ​ទ្យុ​និ​ងទូរទស្សន៍មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិនគ្រុប៕

ដោយ ៖ គង់ សិរីរ័ត្ន

You do not have permission to write comment on this post.

Log in Register