សហរដ្ឋអាមេរិក អបអរសាទរដល់កម្ពុជា ចំពោះការមកដល់​វ៉ាក់សាំងប្រឆាំង កូវីដ១៩ AstraZeneca តាមយន្តការកូវ៉ាក់

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១​ –សហរដ្ឋអាមេរិកបានសម្ដែងការអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់​ដោយ​ជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។ ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារ​ការប្តេជ្ញាចិត្ត​ជាមុន​ចំពោះ​ទីផ្សារ​ COVAX ដែល​ជា​គម្រោង​​គំនិត​ផ្តួចផ្តើម​ជាសកល ក្នុងការ​គាំទ្រការ​ទទួលបានប្រកប​ដោយសមធម៌ នូវវ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ ១៩។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងពេលថ្មីៗ​នះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយ​សម្រាប់​គ្រាដំបូង ចំនួន ២ ពាន់​លានដុល្លារ ក្នុង​ចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោង​គំនិតផ្តួចផ្តើមនេះ ដែលជា​ការ​ធ្វើ​ឱ្យសហរដ្ឋអាមេរិកគឺជាប្រទេសរួមចំណែក​ធំជាងគេតែ​មួយគត់ ​ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះ​មេរោគ​កូវីដ ១៩។ ប្រទេសកម្ពុជា​ស្ថិត​នៅក្នុង​ចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែល​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​មេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ការ​គាំទ្រចំ​ពោះ​ការ​ឆ្លើយតប​​របស់ប្រទេសកម្ពុជា ចំពោះមេរោគកូវីដ ១៩ តាមរយៈ​យន្ត​ការ COVAX បន្តភាពជាដៃគូ និង​កិច្ច​សហ​ប្រតិបត្តិការយូរអង្វែងផ្នែកសុខភាពសាធារណៈ​របស់យើង ជាមួយប្រទេសកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា “ការយក​ឈ្នះលើរោគ​រាត​ត្បាត​ជាសាកល​នេះគឺជាបញ្ហាប្រឈមជាសាកល ហើយសហរដ្ឋអាមេរិកកំពុងធ្វើការ​នៅ​ក្នុងប្រទេស និង​នៅ​ក្រៅប្រទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺ​នេះ។ ដោយធ្វើការ​ជាមួយគ្នា យើងអាចឈ្នះមេរោគកូវីដ ១៩ បាន ហើយត្រៀមខ្លួនបង្ការទប់ទល់នឹង​ការ​គំរាម​កំហែងនៅពេលអនាគត”។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបន្ដថា ការរួមវិភាគទាន​របស់សហរដ្ឋ​អាមេរិក ចំពោះ COVAX តាមរយៈទីភ្នាក់ងារ​ជំនួយ​អាម៉េរិក USAID ជួយ​ដល់​ការទិញ និង​ការ​បញ្ជូន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ ១៩ ដែលមានប្រសិទ្ធភាព​និងសុវត្ថិភាព សម្រាប់​ប្រជាជន​ដែល​ងាយរងគ្រោះ និងប្រឈម​នឹង​ហានិភ័យ​ខ្លាំងជាងគេ នៅក្នុងប្រទេសដែល​មានចំណូលទាប និង​ចំណូល​មធ្យម​​​នៃពិភពលោក។ ជាមួយគ្នានេះ ការទ្រទ្រង់​នេះ​មាន​ភាពចាំបាច់ណាស់ ក្នុងការកម្ចាត់មេរោគរាតត្បាតជាសាកល ដោយ​បន្ថយល្បឿន​នៃការ​លេចឡើង​នៃមេរោគបំប្លែងថ្មី ហើយជួយឱ្យសេដ្ឋកិច្ច​សកល​លោក​មានដំណើរ​ការ​ឡើង​វិញ។

ឯកឧត្ដមបានអះអាងថា សហរដ្ឋអាមេរិក​ក៏នឹងធ្វើការផងដែរ ជាមួយម្ចាស់ជំនួយ​ដទៃទៀត ដើម្បីធ្វើការសន្យាផ្តល់ជំនួយ និង​ការ​ប្តេជ្ញា​ចិត្ត​បន្ថែមទៀត ដើម្បីបំពេញនូវតម្រូវ​ការចាំបាច់​នៃយន្តការ COVAX ។ ទន្ទឹមនេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មាន​ការ​ប្តេជ្ញាចិត្ត​​ក្នុង​ការសហការជាមួយដៃគូ និងរដ្ឋាភិបាលដទៃទៀត ដើម្បីទ្រទ្រង់ការខិតខំ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ជា​សកល ប្រឆាំងនឹងមេរោគកូវីដ ១៩។ លើសពីនេះទៀត សហរដ្ឋអាមេរិកបាន​ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធ​នៅកម្ពុជា នៅក្នុងអំឡុងពេលទាំងមូល​នៃ​ការ​មាន​មេរោគរាតត្បាតជាសកល​នេះ ដើម្បីការពារសុខភាពសាធារណៈ និងពង្រឹង​ការ​ឆ្លើយតប​ចំពោះ​មេរោគ​កូវីដ១៩។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបន្ថែមថា ភាពជាដៃគូយូរអង្វែង​ផ្នែក​សុខាភិបាលនៅកម្ពុជាបានជួយសម្រួលដល់ការងារ​នេះ ដូចជា​តាម​រយៈ​មជ្ឈមណ្ឌល​កម្ចាត់​ជំងឺ (CDC) វិទ្យាស្ថានជាតិសុខភាព (NIH)​របស់សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វេជ្ជសាស្រ្ត​នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងទីភ្នាក់ងារជំនួយ​អាម៉េរិក(USAID) ។ ភាព​ជាដៃ​គូទាំង​​នេះ​បានពង្រឹងការអង្កេត ការតាមដានអ្នកមានការពាក់ព័ន្ធ ការស្រាវជ្រាវ និងការ​យល់​ដឹង​របស់​សាធារណជន ដែលជាការចាំបាច់សម្រាប់គ្រប់គ្រងមេរោគរាតត្បាត​ជាសកល ហើយសង្គ្រោះជីវិតមនុស្ស។

សូមបញ្ជាក់ផងដែរថា តាមរយៈទីភ្នាក់ងារជំនួយ​អាម៉េរិក (USAID) សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​ក្នុង​ទឹក​ប្រាក់ ជាង ១១ ​លានដុល្លារ​អាម៉េរិក ដែលជាជំនួយ​ពិសេសក្នុងការ​ជួយ​​ដល់​ប្រទេស​កម្ពុជា ក្នុងការការពារ ស្វែងរក និង​ឆ្លើយតបនឹង​ការ​រីករាលដាលនៃ​ជំងឺ ក៏ដូចជាជួយ​ដល់ការស្តារ​សេដ្ឋកិច្ចឡើងវិញ​​ផងដែរ។ ធនធានទាំង​នេះ ​បានជួយព្រះរា​ជា​ណា​ចក្រកម្ពុជា ក្នុងការធ្វើទំនាក់ទំនងគ្នា​ស្តីពី​ហានិភ័យ ការចូលរួម​របស់សហគមន៍ ការ​ការពារ​និងការគ្រប់គ្រងការឆ្លង ការគ្រប់គ្រង​លើករណីជំងឺ ប្រព័ន្ធមន្ទីរពិសោធន៍ ហើយ​បាន​ផ្តល់​សម្ភារ​ប្រើប្រាស់​សំខាន់ៗ ដូចជាគ្រឿង​ផ្តត់ផ្គង់ផ្នែកអនាម័យជាមូលដ្ឋាន មធ្យោ​បាយដឹកជញ្ជូនសំខាន់ៗ ប្រអប់​ត្រជាក់រក្សាភាព​ត្រជាក់​​សម្រាប់ដឹកជញ្ជូនដោយសុវត្ថិភាព​នូវសំណាកសម្រាប់យកមកវិភាគ​នៅ​មន្ទីរ​ពិសោធន៍ សម្ភារការពារខ្លួន សម្រាប់បុគ្គលិក​មន្ទីរ​ពិសោធន៍ និងគ្រូពេទ្យជួរមុខ និងគ្រឿង​បរិក្ខារព័ត៌មានវិទ្យា ដើម្បី​ពង្រឹងការអប់រំ​សុខភាព​ស្តីពីមេរោគកូវីដ ១៩ ទាក់ទង​នឹង​ការ​គ្រប់គ្រង​លើ​ការផ្ញើសារ និងប្រព័ន្ធ​តាមដាន​អ្នក​ពាក់ព័ន្ធ៕ដោយ រិទ្ធី

សហរដ្ឋអាមេរិក អបអរសាទរដល់កម្ពុជា ចំពោះការមកដល់​វ៉ាក់សាំងប្រឆាំង កូវីដ១៩ AstraZeneca  តាមយន្តការកូវ៉ាក់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

សហរដ្ឋអាមេរិកបានសម្ដែងការអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់​ដោយ​ជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។ ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារ​ការប្តេជ្ញាចិត្ត​ជាមុន​ចំពោះ​ទីផ្សារ​ COVAX ដែល​ជា​គម្រោង​​គំនិត​ផ្តួចផ្តើម​ជាសកល ក្នុងការ​គាំទ្រការ​ទទួលបានប្រកប​ដោយសមធម៌ នូវវ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ ១៩។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងពេលថ្មីៗ​នះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយ​សម្រាប់​គ្រាដំបូង ចំនួន ២ ពាន់​លានដុល្លារ ក្នុង​ចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោង​គំនិតផ្តួចផ្តើមនេះ ដែលជា​ការ​ធ្វើ​ឱ្យសហរដ្ឋអាមេរិកគឺជាប្រទេសរួមចំណែក​ធំជាងគេតែ​មួយគត់ ​ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះ​មេរោគ​កូវីដ ១៩។ ប្រទេសកម្ពុជា​ស្ថិត​នៅក្នុង​ចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែល​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​មេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ការ​គាំទ្រចំ​ពោះ​ការ​ឆ្លើយតប​​របស់ប្រទេសកម្ពុជា ចំពោះមេរោគកូវីដ ១៩ តាមរយៈ​យន្ត​ការ COVAX បន្តភាពជាដៃគូ និង​កិច្ច​សហ​ប្រតិបត្តិការយូរអង្វែងផ្នែកសុខភាពសាធារណៈ​របស់យើង ជាមួយប្រទេសកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា “ការយក​ឈ្នះលើរោគ​រាត​ត្បាត​ជាសាកល​នេះគឺជាបញ្ហាប្រឈមជាសាកល ហើយសហរដ្ឋអាមេរិកកំពុងធ្វើការ​នៅ​ក្នុងប្រទេស និង​នៅ​ក្រៅប្រទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺ​នេះ។ ដោយធ្វើការ​ជាមួយគ្នា យើងអាចឈ្នះមេរោគកូវីដ ១៩ បាន ហើយត្រៀមខ្លួនបង្ការទប់ទល់នឹង​ការ​គំរាម​កំហែងនៅពេលអនាគត”។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបន្ដថា ការរួមវិភាគទាន​របស់សហរដ្ឋ​អាមេរិក ចំពោះ COVAX តាមរយៈទីភ្នាក់ងារ​ជំនួយ​អាម៉េរិក USAID ជួយ​ដល់​ការទិញ និង​ការ​បញ្ជូន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ ១៩ ដែលមានប្រសិទ្ធភាព​និងសុវត្ថិភាព សម្រាប់​ប្រជាជន​ដែល​ងាយរងគ្រោះ និងប្រឈម​នឹង​ហានិភ័យ​ខ្លាំងជាងគេ នៅក្នុងប្រទេសដែល​មានចំណូលទាប និង​ចំណូល​មធ្យម​​​នៃពិភពលោក។ ជាមួយគ្នានេះ ការទ្រទ្រង់​នេះ​មាន​ភាពចាំបាច់ណាស់ ក្នុងការកម្ចាត់មេរោគរាតត្បាតជាសាកល ដោយ​បន្ថយល្បឿន​នៃការ​លេចឡើង​នៃមេរោគបំប្លែងថ្មី ហើយជួយឱ្យសេដ្ឋកិច្ច​សកល​លោក​មានដំណើរ​ការ​ឡើង​វិញ។

ឯកឧត្ដមបានអះអាងថា សហរដ្ឋអាមេរិក​ក៏នឹងធ្វើការផងដែរ ជាមួយម្ចាស់ជំនួយ​ដទៃទៀត ដើម្បីធ្វើការសន្យាផ្តល់ជំនួយ និង​ការ​ប្តេជ្ញា​ចិត្ត​បន្ថែមទៀត ដើម្បីបំពេញនូវតម្រូវ​ការចាំបាច់​នៃយន្តការ COVAX ។ ទន្ទឹមនេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មាន​ការ​ប្តេជ្ញាចិត្ត​​ក្នុង​ការសហការជាមួយដៃគូ និងរដ្ឋាភិបាលដទៃទៀត ដើម្បីទ្រទ្រង់ការខិតខំ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ជា​សកល ប្រឆាំងនឹងមេរោគកូវីដ ១៩។ លើសពីនេះទៀត សហរដ្ឋអាមេរិកបាន​ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធ​នៅកម្ពុជា នៅក្នុងអំឡុងពេលទាំងមូល​នៃ​ការ​មាន​មេរោគរាតត្បាតជាសកល​នេះ ដើម្បីការពារសុខភាពសាធារណៈ និងពង្រឹង​ការ​ឆ្លើយតប​ចំពោះ​មេរោគ​កូវីដ១៩។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបន្ថែមថា ភាពជាដៃគូយូរអង្វែង​ផ្នែក​សុខាភិបាលនៅកម្ពុជាបានជួយសម្រួលដល់ការងារ​នេះ ដូចជា​តាម​រយៈ​មជ្ឈមណ្ឌល​កម្ចាត់​ជំងឺ (CDC) វិទ្យាស្ថានជាតិសុខភាព (NIH)​របស់សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វេជ្ជសាស្រ្ត​នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងទីភ្នាក់ងារជំនួយ​អាម៉េរិក(USAID) ។ ភាព​ជាដៃ​គូទាំង​​នេះ​បានពង្រឹងការអង្កេត ការតាមដានអ្នកមានការពាក់ព័ន្ធ ការស្រាវជ្រាវ និងការ​យល់​ដឹង​របស់​សាធារណជន ដែលជាការចាំបាច់សម្រាប់គ្រប់គ្រងមេរោគរាតត្បាត​ជាសកល ហើយសង្គ្រោះជីវិតមនុស្ស។

សូមបញ្ជាក់ផងដែរថា តាមរយៈទីភ្នាក់ងារជំនួយ​អាម៉េរិក (USAID) សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​ក្នុង​ទឹក​ប្រាក់ ជាង ១១ ​លានដុល្លារ​អាម៉េរិក ដែលជាជំនួយ​ពិសេសក្នុងការ​ជួយ​​ដល់​ប្រទេស​កម្ពុជា ក្នុងការការពារ ស្វែងរក និង​ឆ្លើយតបនឹង​ការ​រីករាលដាលនៃ​ជំងឺ ក៏ដូចជាជួយ​ដល់ការស្តារ​សេដ្ឋកិច្ចឡើងវិញ​​ផងដែរ។ ធនធានទាំង​នេះ ​បានជួយព្រះរា​ជា​ណា​ចក្រកម្ពុជា ក្នុងការធ្វើទំនាក់ទំនងគ្នា​ស្តីពី​ហានិភ័យ ការចូលរួម​របស់សហគមន៍ ការ​ការពារ​និងការគ្រប់គ្រងការឆ្លង ការគ្រប់គ្រង​លើករណីជំងឺ ប្រព័ន្ធមន្ទីរពិសោធន៍ ហើយ​បាន​ផ្តល់​សម្ភារ​ប្រើប្រាស់​សំខាន់ៗ ដូចជាគ្រឿង​ផ្តត់ផ្គង់ផ្នែកអនាម័យជាមូលដ្ឋាន មធ្យោ​បាយដឹកជញ្ជូនសំខាន់ៗ ប្រអប់​ត្រជាក់រក្សាភាព​ត្រជាក់​​សម្រាប់ដឹកជញ្ជូនដោយសុវត្ថិភាព​នូវសំណាកសម្រាប់យកមកវិភាគ​នៅ​មន្ទីរ​ពិសោធន៍ សម្ភារការពារខ្លួន សម្រាប់បុគ្គលិក​មន្ទីរ​ពិសោធន៍ និងគ្រូពេទ្យជួរមុខ និងគ្រឿង​បរិក្ខារព័ត៌មានវិទ្យា ដើម្បី​ពង្រឹងការអប់រំ​សុខភាព​ស្តីពីមេរោគកូវីដ ១៩ ទាក់ទង​នឹង​ការ​គ្រប់គ្រង​លើ​ការផ្ញើសារ និងប្រព័ន្ធ​តាមដាន​អ្នក​ពាក់ព័ន្ធ៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register