ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តម សុខ ចិន្តាសោភា អញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ក្រោយពីពិធីបិទបញ្ចប់ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១

Please log in or register to like posts.
ព័ត៌មាន

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១–

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយនឹង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីបិទបញ្ចប់វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1) ក្រោមប្រធានបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម៤.០” តាមរយៈប្រព័ន្ធវីដេអូ ដែលប្រទេសកម្ពុជាជ្វើជាម្ចាស់ផ្ទះ នាល្ងាចថ្ងៃទី២៤ ខែវិច្ជិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
រូបថត៖ អុឹម ភិរក្សនារីរតនៈ

You do not have permission to write comment on this post.

Log in Register