ឯកឧត្តម គួច ចំរើន ទទួលថវិកាពីសប្បុរសជន ក្នុងការជួយកសាងអគារតេជោ ព្យាបាលជំងឺកូវីដ១៩

Please log in or register to like posts.
ព័ត៌មាន

ព្រះសីហនុ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ — នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួល អំណោយមនុស្សធម៌ពីលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុម ហ៊ុន វលម៉ាក់ខេម អ៊ិនធើ ណេសិនណល ឯ.ក  ដែលបានឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាម៉េរិក ដល់រដ្ឋបាល ខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

លោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុម ហ៊ុន វលម៉ាក់ខេម អ៊ិនធើណេសិន ណល ឯ.ក មានប្រសាសន៍ថា លោកបានមកដល់ខេត្តព្រះសីហនុ ឃើញថាខេត្តមានការអភិវឌ្ឍរីក ចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ ដោយមានអគារខ្ពស់ស្កឹមស្កៃជាច្រើនបម្រើឱ្យវិស័យវិនិយោគ និងសេដ្ឋកិច្ច។

លោកបានមកកម្ពុជា បើកក្រុមហ៊ុននៅខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ ដោយ សារតែមានការរាតត្បាតនៃជំងឺកូវីដ១៩ អាជីវកម្មជួបផលលំបាក។ ម្យ៉ាងដោយសារតែគំនិត ផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ នៅ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ទើបលោកបានយកថវិកា ដើម្បីចូលរួមការសាង សង់អគារតេជោ ព្យាបាលជំងឺកូវីដ១៩ អគារនេះក៏ធ្វើឱ្យមាន កំណើនសេដ្ឋកិច្ច ល្អប្រសើរ ឡើងវិញ។ លោកបន្តថា ខេត្តព្រះសីហនុ មានសក្តានុពល និងបរិយាកាសល្អអាចប្រកួត ប្រជែងទៅនឹងប្រទេសនៅតំបន់អឺរ៉ុប។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេមអ៊ិនធើណេសិន ណល ឯ.ក  ដែលបាននាំ យកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ក្នុងការចូលរួម ចំណែកសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ១៩ ដោយផ្អែកតាម គម្រោង អគារតេជោ ព្យាបាលជំងឺកូវីដ១៩ ជួយព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។  ដោយសារតែបច្ចុប្បន្ន ជំងឺកូវីដ១៩ កម្រិតស្រាលត្រូវបានព្យាបាលនៅតាមផ្ទះ  ហើយអគារនេះ និងធ្វើការអភិវឌ្ឍ តាមសភាពការណ៍ ជាអគារព្យាបាលអ្នកជំងឺ ធ្វើឱ្យតម្លៃនៃការសាងសង់មានការកើនឡើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាប ជូនលោក ឈិន អែនទ្រូ អេស អគ្គនា យកក្រុមហ៊ុន ដោយមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ មានដូចជា ផ្លូវថ្នល់ ឆ្នេរសមុទ្រ និងបរិស្ថាន ជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ យើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើនាពេលខាងមុខ ហើយមកដល់បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានការចាប់ អារម្មណ៍ពីភ្ញៀវទេសចរ និងអ្នកវិនិយោគជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្ត បានសុំឱ្យលោកអគ្គនាយកក្រុមហ៊ុន ជួយជំរុញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរមកកាន់ខេត្តព្រះសីហនុ យើងនឹងទទួលស្វាគមន៍អ្នកវិនិយោគលើគ្រប់ វិស័យមកកាន់ខេត្តរបស់យើង៕

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register