សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាម៉េរិក ប្រភេទ១ដុលា្លរ ២ដុល្លារ និង ៥ដុល្លារនៅតែចរាចរធម្មតា

Please log in or register to like posts.
ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាម៉េរិក ប្រភេទ១ដុលា្លរ ២ដុល្លារ និង ៥ដុល្លារនៅតែចរាចរធម្មតា
AKP ភ្នំពេញថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ —  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាម៉េរិក ប្រភេទ១ដុលា្លរ ២ដុល្លារ និង ៥ដុល្លារនៅតែចរាចរធម្មតា នៅលើទីផ្សារទូទាំងប្រទេស ដោយមិនមានការហាមប្រាមមិនឱ្យចាយដូចពាក្យចចាមអារាមនោះទេ។

នៅលើផេកផ្លូវការ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា ក្រដាសប្រាក់ដុល្លារអាម៉េរិកប្រភេទ $1 $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាម៉េរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឱ្យចាយដូចពាក្យចចាមអារាមនោះទេ។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ក្នុងករណីប្រសិនបើមានការបញ្ឈប់ឱ្យចរាចរចាយលុយក្រដាសប្រាក់អាម៉េរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាម៉េរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹក ឬកាត់ផុកអ្វីទាំងអស់។ សម្តេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕

ដោយ ជឹម ណារី
Credit:http://akp.gov.kh/kh/post/detail/32394

You do not have permission to write comment on this post.

Log in Register