ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសង្ឃទាន ដើម្បីឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ 

Please log in or register to like posts.
ព័ត៌មាន

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសង្ឃទាន ដើម្បីឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ —


ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃ ក្នុងព្រះធម្មសាលា នៃព្រះឧបាសថរតនារាមព្រះកែវមរកត ដើម្បីឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ ព្រះបរមរាជវាំង
Credit: http://akp.gov.kh/kh/post/detail/32797

You do not have permission to write comment on this post.

Log in Register