បទយកការណ៍៖ ក្រសួងបរិស្ថាន អង្គការពាក់ព័ន្ធ និងប្រជាសហគមន៍រួមគ្នាអភិរក្ស សត្វត្រយង ត្មាត និងខ្សឹប ដែលជាសត្វកម្រ

Please log in or register to like posts.
ព័ត៌មាន

បទយកការណ៍៖ ក្រសួងបរិស្ថាន អង្គការពាក់ព័ន្ធ និងប្រជាសហគមន៍រួមគ្នាអភិរក្ស សត្វត្រយង ត្មាត និងខ្សឹប ដែលជាសត្វកម្រ

AKP ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ — ស្របពេលដែលអ្នកទេសចរជាតិ និងអន្តរជាតិកំពុងចាប់​អា​រ​ម្ម​​​ណ៍ខ្លាំងលើការដើរ​កម្សាន្ត​តាមដង​ព្រៃមើលបក្សាបក្សី​ ជាពិសេសសត្វកម្រមួយចំនួន ដូចជា ត្រយង ត្មាត និង​ការ កម្សាន្តតាមវាលទំនាបជាប់បឹងទន្លេសាបដើម្បីមើលសត្វខ្សឹបផងនោះ ក្រសួងបរិ​ស្ថា​ន អង្គការពាក់ព័ន្ធនិងប្រជាសហគមន៍បានរួមគ្នាអភិរក្សសត្វកម្រទាំងនោះយ៉ាងសកម្មដោ​យ​តាមដានយ៉ាងទៀងទាត់ដើម្បីថែរក្សាសត្វឱ្យបានគង់វង្សយូរអង្វែងស​ម្រាប់បម្រើដ​ល់វិ​ស័​យ​ទេ​​សណ៍ធម្មជាតិនិងទុកសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ធនធានធ​ម្មជា​តិ​ដ៏​មា​ន​ត​ម្លៃ​ទាំ​ង​​​នេះផងដែរ​។

សព្វថ្ងៃវត្តមានសត្វកម្រទាំងនោះកំពុងរស់នៅភូមិភាគឦ​សា​ន​​នៃ​ប្រទេសកម្ពុជាក្នុង ខេ​ត្ត​​​​ស្ទឹ​ង​ត្រែ​ង​ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តព្រះវិហារ។ ក្រុមការងារ សត្វត្មា​ត​កម្ពុជា (CVWG​) សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អង្គ​កា​​រជី​វិត​ស​ត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌ​ល អង្គ​រដើ​ម្បី​អ​ភិ​រ​ក្ស​ជី​វច​ម្រុះ​ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានបង្កើត​ក​ម្ម​វិ​ធី​ប​ណ្តុះ​បណ្តាល អប់រំប្រជាសហគមន៍នៅក្នុងតំប​ន់ការពារធម្មជាតិឱ្យយល់ពី​តម្លៃ​នៃ​ការអភិ​រ​ក្ស​​​សត្វសម្រាប់វិស័យទេសចរណ៍ដែលអាចផ្តល់ប្រយោជន៍ដល់សហគមន៍​។ គម្រោងស្រូវសត្វត្រយងបានអនុវត្តន៍ដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃ ក្រោមកិច្ច សហប្រតិបត្តិការជាមួយក្រសួងបរិស្ថានបានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារអស់រយៈពេលជាង១០ឆ្នាំដើម្បីអភិវឌ្ឍន៍កម្មវិធីលើកកម្ពស់ជីវភាព ដែលបាន ផ្សាភ្ជាប់ជាមួយការអភិរក្សដែលផលប្រយោជន៍ជាសាច់ប្រាក់សម្រាប់ប្រជាជនមូលដ្ឋាន។ សម្រាប់កសិ​ករ​នៅ​ក្នុងតំបន់ដាច់ស្រយាលទាំងនោះ គឺនៅឆ្ងាយពីទីផ្សារ  និងឱកាស​សកម្ម​ភាពសេដ្ឋកិ​ច្ច​នៅ​មា​នកម្រិត។ សកម្មភាពរបស់ពួកគេរួមទាំងការកាប់ព្រៃ សម្រាប់ ផលិតកម្មស្រូវរបស់ពួក​គេ​អា​​ច​គំ​រា​មកំហែង ដល់ជីវិតសត្វព្រៃនៅក្នុងតំបន់ ដូចជា ត្រយង​យក្ស ដែល​ជា​ស​ត្វ​ស្លា​​​​ប​​តំ​ណា​​ង​ឱ្យ​​​​ប្រទេសកម្ពុជា ហើយវាក៏ជា ប្រភេទសត្វស្លាបកម្រនៅ​ក្នុងពិភព​លោ​ក​ផ​ង​ដែ​រ​។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ អង្គការសមាគមអភិរក្សសត្វព្រៃបាន បង្កើត​អ​​ង្គ​ការក្នុងស្រុកមួយឈ្មោះ សន្សំម្លប់ព្រៃ(SMP) នៅក្នុងឆ្នាំ ២០០៩ ដើម្បីផ្តល់​ឱកាស ដល់ក​សិ​​​ក​រក្នុងការទទួលបាននូវតម្លៃបន្ថែមលើផលិតផលស្រូវរបស់ពួកគេដែល​ផលិត​បាន​តាមរ​យៈ​​​កា​រប្តូរមកវិញនូវការអនុវត្តផលិតកម្មស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ។ ការ​អនុវត្ត​​ទាំងនេះរួមមាន ការមិនកាប់ទន្រ្ទាន និង ពង្រីកដីខុសច្បាប់ គោរពគោល កា​រណ៍ មិន​បរបាញ់ បរិភោគ និងជួញដូរសត្វព្រៃ និងអនុវត្តន៍ ផលិតកម្ម ស្រូវតាមស្តង់ដារស​រី​​រា​ង្គ។ សព្វថ្ងៃផលិតផលស្រូវសត្វត្រយងត្រូវបានគ្រប់គ្រងនិងធ្វើអាជីវកម្មដោយក្រុមហ៊ុន Ibis Rice Conservation Company (IRCC) កម្មសិទ្ធិដោយអង្គការសមាគមអភិរក្សសត្វព្រៃ ដែលទទួលខុសត្រូវក្នុងការទិញ និងលក់ផលិតផលស្រូវសត្វត្រយង។ អង្គការសន្សំម្លប់​ព្រៃធ្វើការជាមួយកសិករក្នុងការគាំទ្រផ្នែកផលិតកម្ម ការផ្តល់ចំណេះ ដឹ​ងទាក់ទងទៅនឹង​សកម្មភាពមិត្តភាពសង្រ្គោះសត្វព្រៃ  ការកសាងសមត្ថភាពក្រុម បណ្តាញ​ទីផ្សារ ថ្នាក់ភូមិ ផ្សព្វផ្សាយពីសកម្មភាព និងអត្ថប្រយោជន៍របស់គម្រោងធានាថា កសិករដែ​ល​​ជាសមាជិក របស់គម្រោងយល់អំពីលក្ខន្តិកៈនៃការចូលរួមក្នុងគម្រោងនិងការជូនដំណឹង​អំ​ពី​​ដំណើរការ​តាមដាន ការអនុវត្តលក្ខន្តិកៈ។ កម្មវិធីស្រូវសត្វត្រយងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ចាប់ផ្តើមពី ២ភូមិ រហូត ដ​ល់​​សព្វថ្ងៃ កំពុងតែអនុវត្តន៍ក្នុង១១ភូមិនៅក្នុងតំបន់ការពារ ទេសភាពភាគខាងជើងប្រ​ទេ​ស​កម្ពុ​ជា ​(តំបន់ការពារ គូលែនព្រហ្មទេព   ឆែប និងព្រៃ ព្រះរការ) ៥ ភូមិជាប់ជាមួយព្រំ​ប្រ​ទ​ល់​តំប​​ន់​កា​រពារសៀមប៉ាងភាគខាងលិច ៣ភូមិ​នៅក្នុង​តំបន់ការពារកែវសីមា និង៣ភូមិនៅក្នុងតំ​បន់​កា​រ​ពា​រព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្ត​ស្ទឹងត្រែង។ នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារចំនួនកសិករដែលចូលរួមជាមួយ គម្រោង​មាន​ការកើ​​នឡើងពី៣៥គ្រួសារ រហូតដល់៧៥០គ្រួសារ ហើយបើតាមការរំពឹងទុកនៅក្នុង​ឆ្នាំ២០២០។ ការព​ង្រី​​ក​គម្រោងនេះត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង (USAID Greening Prey Lang)  នឹ​ង​ដៃ​​គូសហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត​ព្រះវិហារ អង្គការសមាគមអភិរក្ស​ស​ត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងសហគមន៍មូលដ្ឋាន ដែលស្ថិត​នៅ​ក្នុងតំបន់ការពារ​។

​ចំពោះប​រិ​មាណផលិតផលស្រូវសត្វត្រយងដែលបានទិញពីកសិករនៅក្នុងមូលដ្ឋាន បាន​កើ​ន​ឡើ​ងពី៣៩តោន រហូតដល់ ១,២០០តោន នៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងការ រំពឹងទុកសម្រាប់​ឆ្នាំ២០២០គឺប្រមាណ២,០០០តោន ប្រសិនបើមានភ្លៀងគ្រប់គ្រាន់។ ផលិត​ផល ស្រូវត្រយងទទួល​បា​​ន​វិ​ញ្ញា​បនបត្របញ្ជក់ជាផលិតផលសរីរាង្គ និងមិត្តភាព សង្រ្គោះសត្វ ព្រៃ ហើយសព្វថ្ងៃត្រូវ​បា​ន​នាំ​ចេញទៅកាន់ប្រទេសសិង្ហបុរី ហុងកុង អាល្លឺម៉ង់ កាណាដា និងសហរដ្ឋអាមេរិក និង នាំ​ចេ​ញ​ទៅប្រទេស អង់គ្លេស និងអូស្រ្តាលី នៅក្នុងឆ្នាំ ២០២១ ។

ក្នុ​ងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានជាតិប្រមាណជិត ២០ ស្ថាប័ន ចុះ​ពិ​និ​​​​​ត្យ​លើការ​អនុវត្តគម្រោងការពារ​និងអភិរក្សសត្វព្រៃរបស់​អង្គការ​សមាគម​ស​​ត្វ​ព្រៃប្រចាំ​ក​ម្ពុ​ជា​(WCS)កាលពីថ្ងៃទី០៩ និងថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២០​នៅក្នុងដែនជម្រកស​ត្វ​ព្រៃ​​គូលែ​ន-ព្រហ្ម​ទេ​ព និងដែនជម្រកសត្វព្រៃឆែបក្នុងទឹក​ដីខេត្ត​ព្រះវិហារ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេ​ខា​ធិ​កា​រ​ និ​ង​ជា​មន្ត្រី​អ្នកនាំពាក្យ​ក្រសួ​ង​ប​រិ​ស្ថា​នបាន​មានប្រសាសន៍ថា «ប្រទេស កម្ពុជាគឺជាទីជម្រក​ដ៏ធំ​តែ​មួ​យ​គ​​ត់នៅលើ​ពិភពលោ​កសម្រាប់​សត្វត្រយងយក្សនិងសត្វ ត្រយងច​ង្កំក​សដែ​លជា​ប្រភេទ​ស​ត្វ​ដែលរ​ង​គ្រោះ​​បំ​ផុតជិតផុត​ពូជ​នៅលើពិភពលោក។ កម្ពុជាមានមោទនភា​ពដែលមាន​សត្វ​ក​ម្រ​នេះ ហើ​យ​ចាំ​បា​​​ច់​យើង​ទាំ​​​ង​​អស់គ្នាត្រូវរួមគ្នាការពារនិងអភិរក្សសត្វដ៏កម្រប្រ​ភេទនេះឱ្យ​បាន​គង់វង្សស្ថិ​តស្ថេ​រ​ស​ម្រា​ប់​​មនុ​ស្សរា​ប់​ជំ​នា​​ន់​​ទៅមុខទៀតដើម្បីផលប្រយោជន៍​នៃជី​វៈច​ម្រុះ​ពិ​ភពលោកទាំង​មូល»។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងបរិស្ថាន​បាន​​សហ​កា​រ​ជា​មួ​យ​អ​ង្គ​កា​រជាច្រើ​​ន​​ក្នុ​ងនោះ​អង្គ​​ការសមាគមសង្គ្រោះសត្វព្រៃ WCS បាន​ដើ​រ​តួនាទីយ៉ា​ងសំខា​ន់ក្នុ​ង​កិ​ច្ច​កា​រពារនិង អភិ​រ​ក្សសត្វត្រយងយក្ស​និងសត្វត្រយងចង្កំកស​នេះ​តាមរយៈការ​អនុវត្ត​គ​ម្រោង​ស្រូ​វសត្វត្រយងដែលមិនត្រឹមតែ​ធានាដល់ការផលិត ស្រូវ​សម្រាប់ប្រើ​ប្រាស់​ផ្គត់ផ្គ​ង់ក្នុ​ង​​គ្រួ​សា​រ​រ​បស់ប្រជាពលរដ្ឋទេប៉ុន្តែធា​​​នា​បា​​​ននិ​រន្តរ​ភាព​សម្រាប់​កា​​រប្រើប្រាស់​ខ្សែសង្វាក់ផ្គត់​ផ្គង់​ដើ​ម្បី​គាំ​​ទ្រការអភិរក្សការពារសត្វព្រៃព្រៃឈើ និង​ចូល​រួម​ជាមួយរាជ​រដ្ឋា​ភិបាលកម្ពុជាក្នុងកា​រ​កា​ត់​ប​ន្ថ​យភាព​ក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម​បានថ្លែងថា នេះគឺជាការគាំទ្រ​និងផ្តល់ជម្រើស​ថ្មី​ដ​​ល់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យ​ប្រសើរ​ឡើ​ង​នូ​វ​ជី​វ​ភាពដូច​ដែលពួកគាត់ប្រាថ្នានិងជាមួយគ្នានេះ ការអភិរក្សធនធានធម្មជាតិនិងសត្វ​ព្រៃ​​អាច​ស​​ម្រេច​បានជោគជ័យ​។

ក្នុងខណៈពេលធ្វើដំណើររួមគ្នាជាមួយប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌ មានជាតិនៅក្នុងដែនជម្រកស​ត្វ​ព្រៃ​​គូលែ​ន-ព្រហ្ម​ទេ​ពដែរនោះ លោក កែន សេរីរដ្ឋា នាយក​អង្គការ​WCS​ប្រ​ចាំ​កម្ពុជាបានគូសបញ្ជាក់ថា អង្គការរបស់លោកនឹងរៀបចំ​យន្តការ​ក្នុងការធ្វើសមាហរណ​ក​​ម្មរវាងការងារអភិរក្សនិងការងារអភិវឌ្ឍន៍ដើម្បីធ្វើឱ្យមានលំនឹង នៅ ក្នុងតុល្យ​ភាពមួ​យ​ទាំ​ង​អ្ន​ក​​​អភិរក្សនិងទាំងអ្នកអភិវឌ្ឍន៍បានទទួលដូចគ្នា ហើយប្រជា សហគមន៍ជាភ្នែកជាត្រចៀក ជា​ច្រ​មុះ​របស់សហគមន៍ឱ្យទទួលយកបានទាំងអស់គ្នា។​

លោកបានបន្ថែមថា លោកបានប្រឹងប្រែងពិភាក្សាជាមួយ ដៃគូ អភិរក្សទាំ​ងអស់​ធ្វើឱ្យគម្រោងអភិរក្សមានដំណើរការល្អការពារសត្វមានប្រសិទ្ធភាព គ្រប់ជំហានគ្រប់ផ្នែក​នៃការងារថែរក្សាសត្វកម្រនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោក​ ឈិត សំអាត អនុប្រធានគម្រោងព្រៃឡង់បៃតងរបស់​អង្គការ USAID បានឱ្យដឹងដែរ​ថា​ គម្រោងរបស់លោកធ្វើការនៅតំបន់ព្រៃឡង់​ស្ថិតនៅជាប់​ខេត្តសំខាន់ៗចំនួនបួន ​មាន​ព្រះ​វិ​ហា​រ កំពង់​ធំ​ ស្ទឹងត្រែង និងក្រចេះដោយ​បានជួយលើក​កម្ពស់ជីវភាពប្រជាជន​នៅតំប​ន់អ​ភិ​រ​ក្ស​​ដើ​ម្បី​ឱ្យ​​ពួ​ក​គា​ត់​មា​ន​ល​ទ្ធ​ភាព​ចូលរួមការពារធន​ធាន​ធម្មជាតិឱ្យបាន ជោគជ័យ។ លោក​បានបញ្ជាក់ដែរថា “គម្រោងព្រៃឡង់បៃតង ក៏បាន ជួយជំរុញអេកូ​ទេ​ស​ច​រ​ណ៍(ទេសចរ​ណ៍ធម្មជា​តិ) ​ឱ្យភ្ញៀ​វទេ​សច​រ​ជា​តិនិងអន្តរជាតិ​មក​មើល​សត្វស្លាបកម្រ​នៅ​តំប​ន់អ​ភិ​រ​ក្ស ដើម្បី​ឱ្យ​ឃើ​ញ​ពីទំនាក់ទំន​ង​រ​វា​ង​​​ការការពារ​ធនធាន​ធម្មជាតិ​និងប្រ​ជា​សហគម​ន៍បា​នចូ​ល​រួមដើរល្បាត​ ការពារសត្វ ការពារព្រៃ អ្នកទេសចរមក​ទស្សនា ប្រជាស​ហគម​ន៍​ក៏បា​ន​ទ​ទួ​លបាន​ថ​​វិកា”។​

កំពុងដើរលើភ្លឺស្រែមើលកូនចៅពង្រាបដីស្រែមុនសាបព្រោះ លោកពូ ស្រី អ៊ុល កសិ​ក​រ​នៅសហគមន៍ត្មា​តប៉ើ​យបា​ននិយាយថា លោកបា​ន​ចូ​លរួ​ម​ធ្វើ​ស្រែ​​គម្រោ​ង​កា​រ​ពា​រ​ស​ត្វ​ត្រ​យ​ង​តាមការណែនាំរ​បស់អង្គកា​រធ្វើ​ឱ្យ​​លោក​ទ​ទួ​ល​បា​ន​ទិ​ន្ន​ផ​​ល​ស្រូ​វ​ខ្ព​ស់​លក់បាន​ថ្លៃ ជី​វភាពកាន់តែធូរធារមានម៉ូតូជិះ និងទូរទស្សន៍មើល មាន​ប្រា​ក់​កា​ស​ចា​យ​គួរសម។ លោកបានប្តេជ្ញាថា នឹងមិនរុករានដីព្រៃជម្រកសត្វ និងបរបាញ់សត្វនោះទេ ព្រោះ​គម្រោ​ង​ស្រូ​វសត្វត្រយងបានជួយឱ្យលោកមានលុយគ្រប់គ្រាន់អាចទិញ សាច់ជ្រូក សាច់ គោហូ​ប​បា​ន​ដោ​យមិនចាំបាច់ចាប់សត្វព្រៃធ្វើម្ហូបនោះឡើយ។

ដោយកំពុងតែឈរនៅមាត់ស្រះខាងក្រោយផ្ទះ លោកពូ សួន ស៊ុត រស់នៅ​សហគមន៍​​ត្មាតប៉ើយ​​បានឱ្យដឹងថា លោកបានយល់ដឹងច្បាស់ហើយ ត្រយងជាសត្វដែល​មាន​ការអភិរក្សតឹងរ៉ឹងណាស់ លោក​​ក៏​ពេ​​ញចិត្តដែលឃើញក្រសួងបរិស្ថាន និងអង្គការ​នានា​ដែលបានចូលរួមអភិរក្ស ដើម្បីទុកឱ្យ​ភ្ញៀ​វជាតិ និងអន្តរជាតិមកទស្សនា។​លោកបាន​បញ្ជាក់បន្ថែមថា បន្ទាប់ពីការយល់ដឹង ទាំងលោក ទាំងអ្នកភូមិគេមិនសម្លា​ប់សត្វ​ព្រៃ​ទៀតទេ ដោយចង់ឱ្យសត្វរស់នៅច្រើនល្អមើលក្នុងការកម្សាន្ត សប្បាយ។

ចំណែកឯសត្វត្មាតនិងសត្វខ្សឹប ក៏ជាប្រភេទសត្វកម្រទទួលបានការ យកចិត្តទុក ដាក់​អ​ភិ​​រក្សពីក្រសួងបរិស្ថាន អង្គការពាក់ព័ន្ធ និងប្រជាសហគមន៍ដូចសត្វត្រយ​ងដែរ​។ យោ​ងតា​ម​ល​​​ទ្ធផល​ជំរឿនសត្វ​ត្មាតទូ​ទាំង​ប្រទេ​ស សត្វត្មាតទាំងបីប្រភេទដែលមាន​វត្ត មានរ​ស់នៅក្នុ​ងតំ​ប​​​ន់​ការពារធម្មជាតិ​នៅប្រទេស​កម្ពុជា​មានចំនួន ១១៩ ក្បាលក្នុង នោះ ត្មាតភ្លើងចំនួន ១១​ក្បា​ល ត្មោតផេះចំនួន ៧១ ក្បាល និងត្មាតត្នោតចំនួន ៣៧ ក្បាល។ នេះជាកា​រជូ​នដំ​ណឹង​រ​ប​ស់​ម​ន្ត្រី​ជាន់ខ្ពស់ក្រសួងបរិស្ថាននៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០ ក្រោយការ​ធ្វើជំរឿនស​ត្វត្មា​ត​ទូ​ទាំ​ងប្រទេស​កម្ពុជា​បាន​ធ្វើ​ឡើ​ង​នៅលើទីតាំង ៤ កន្លែង ផ្សេងៗគ្នាកាលពីថ្ងៃទី១០ ខែមិ​ថុ​នា​ឆ្នាំ ២០២០។

ជំរឿន​សត្វ​ត្មា​ត​នៅ​ប្រ​ទេសកម្ពុជាធ្វើឡើងដោយការប្រមូលទិន្នន័យពី៤ទីតាំងផ្សេ​ង​ គ្នា​​នៅក្នុងភូមិភាគឦសា​ន​​នៃ​ប្រទេសកម្ពុជា ហើយត្រូវបានអនុវត្តន៍និងចូលរួមដោយក្រុ​ម ការ​ងា​រ​ស​ត្វ​ត្មាតកម្ពុជា (CVWG​) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គ​កា​​រជី​វិត​ស​ត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌ​លអ​ង្គ​រដើ​ម្បី​អ​ភិ​រ​ក្ស​ជី​វច​ម្រុះ​ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុ​ង​ខេ​ត្ត​ព្រះវិហារ ខេត្ត​ស្ទឹ​ង​ត្រែ​ង​ និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ដោយ ឡែក សម្រាប់​ទីតាំង​នៅ​ក្នុង​ដែន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​លំ​ផាត់ ខេត្តរតនគិរី មិនត្រូវបាន ធ្វើ ឡើយ។ ចំណែកឯ សត្វខ្សឹ​បវិញ  យោងតាមទិន្នន័យជំរឿននៅឆ្នាំ២០១៨កន្លងទៅ សត្វខ្សឹ​បដែ​ល​​កំពុ​ងនៅ​ក្នុ​ង​តំ​ប​ន់​វា​ល​​ស្មៅ​លិ​​ចទឹកបឹងទន្លេសាបនៃតំបន់​កា​រ​ពារទេសភាព​ទំនា​ប ខា​ងជើ​ង​ទន្លេ​​សាប​នៃប្រ​ទេស​ក​ម្ពុ​ជា​​មា​ន​ចំនួន១១៧ក្បាលដែ​លមា​ន​កា​រធ្លាក់ចុះជាង ២០០ក្បាល​ក្នុង​រ​យៈ​ពេល ១០ ឆ្នាំ ​ចុ​ង​ក្រោ​​យ​នេះ​៕

ដោយ គង់ សិរីរ័ត្ន រូបភាព៖ WCS,SVC,CBP
Credit: http://akp.gov.kh/kh/post/detail/213510

You do not have permission to write comment on this post.

Log in Register