ក្រសួងអប់រំត្រួតពិនិត្យរបាយការណ៍អនុវិស័យអប់រំកាយ និងកីឡា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ — ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំត្រួត​ពិនិត្យរបាយ​ការណ៍ស្តីពីអនុវិស័យអប់រំកាយ និងកីឡា នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានជំរុញឱ្យនាយកដ្ឋានជំនាញក្រោមឱវាទក្រសួងអប់រំ​ផ្តល់​ដំណឹងជូនដល់សហព័ន្ធកីឡាជាតិនានា ស្តីពីការស្នើសុំថវិកាគាំទ្រ ក៏ដូចជាបញ្ហាផ្សេងៗ ក្នុងស្ថានភាព​ជំងឺ​កូវីដ-១៩នេះជាដើម ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាពគ្រប់សហព័ន្ធ។ ឯកឧត្តមរដ្ឋលេខាធិការ​ស្នើសុំឱ្យ​នាយកដ្ឋានក្រោមឱវាទត្រូវត្រួតពិនិត្យមើលលើការចំណាយថវិកាជាតិ ក្នុងការអភិវឌ្ឍជំនាញកីឡា​របស់​ខ្លួន កុំឱ្យចំណាយខុសខ្ទង់។

សូមបញ្ជាក់ថា កិច្ចប្រជុំបានត្រួតពិនិត្យលើរបាយការណ៍លម្អិតដោយធ្វើបទបង្ហាញជូនដោយ​ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា, លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា, លោក ឌួង មាសចំរើន ប្រធាននាយកដ្ឋានកីឡាសិស្ស-និស្សិត, បទបង្ហាញពីមជ្ឈមណ្ឌលជាតិ​ហ្វឹកហ្វឺន​កីឡា បង្ហាញដោយលោក ប៉ុន សុខ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រាយការណ៍លម្អិតដោយលោក​ស្រី ហ៊ូ សិទ្ធិសោភាល័យ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register