លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ៖ ​ស្ត្រីខ្មែរទីមួយ ដែ​លបាន​បញ្ច​ប់​ការសិក្សា​នៅសា​លា​ប​​ណ្ឌិត​យោធារបស់អាម៉េរិក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ — ការស្រមៃរបស់លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ ដែលជាកូនស្រីទោលក្នុង ចំណោមប​ងប្អូន៣នាក់ ​គឺចង់បន្តការសិក្សា​នៅក្រៅ​ប្រ​ទេ​​ស ​​នៅ​សាលាដែលមានការលំបាក ក្នុងការប្រឡ​ង​ចូ​ល។ អាស្រ័យដោយ​ការ​ព្យា​យា​ម​ខិ​ត​ខំ​រៀ​នសូត្រ ជាពិសេសផ្នែកចំណេះ ដឹងទូទៅ និងភា​សា​អង់គ្លេស និងការប្តេជ្ញាចិត្តដ៏មុតមាំនោះ លោកស្រី បានជាប់អាហារូប ករណ៍នៅសាលាបណ្ឌិត​យោ​ធា West-Poi​n​t ​នៅស​ហរ​ដ្ឋអា​មេ​រិ​ក ​ដែ​ល​ជា​សា​​លា​យោ ធាដ៏ល្បី។ លោកស្រីបានបន្តការ​សិក្សា​យ​ក​អនុ​បណ្ឌិត​ច្បា​ប់អ​ន្ត​រ​ជា​តិ​មួ​យ​ប​ន្ថែ​ម​ទៀ​ត​ពី​សាលា ​Essex ប្រទេសអង់គ្លេសនៅឆ្នាំ២០១៣​។ នេះបើតាមផេកក្រសួងកិច្ចការនារី

ផេកក្រសួងកិច្ចនារីបានបន្តដកស្រង់ជីវប្រវត្តិ និងបទពិសោធន៍របស់លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ ស្រ្តីដំបូងដែលបានបញ្ចប់ការសិក្សានៅសា​លាបណ្ឌិតយោធា​របស់អា​ម៉េ រិ​ក (West Point) ពីព្រឹត្តិបត្រនារីរតនៈ លេខពិសេសឆ្នាំ២០១៥ បា​នឱ្យ​ដឹ​ង​ថា កា​រសិក្សា នៅទីនោះ ពិតជាលំបាកណាស់ ព្រោះសាលាទាហាន​ត​ម្រូវឱ្យមានវិន័យយោធា និ​ង​​​ហាត់ ទាហានក្នុងពេលរៀនមុខវិជ្ជាដូចជា៖ លោតឆ័ត្រយោង ថ្មើរជើង និង​ជំ​នាញយោ​ធា​ផ្សេ​ងៗ ជាច្រើនទៀត តែទោះជា​កា​រ​លំ​បាកយ៉ាងណាក៏ដោយ ដោយលោកស្រី​នៅតែ​តស៊ូរ​ហូ​ត​ទ​ទួ​ល​បា​ន​ជោគជ័យ ហើយលោកស្រីបានគិតថា អត់មា​ន​អ្វី​ដែ​ល​យើ​ង​ធ្វើ​មិ​ន​បាននោះទេ បើយើ​ង​ខំ​ប្រឹ​ង​ប្រែ​ង​ទោះបីមានបរាជ័យពីមុនក៏ដោយ​។

ក្រោ​យពេលបញ្ចប់ការសិក្សា លោកស្រីបានធ្វើការជានាយការិយា​ល័យប្រឆាំង ភេរវកម្ម​នៅ​ក​​ងព​ល​​៧០ និងជានាយិកាសាលាហ្វឹកហ្វឺនក្នុងកងពល។ កា​រងារនេះពាក់ព័ន្ធ នឹងការហ្វឹក​ហ្វឺ​ន​​នា​យ​ទា​ហាន និងពលទាហានខាងវិស័យយោធា និងកម្រិតវប្បធម៌៕

ដោយ គង់ សិរីរ័ត្ន

You do not have permission to write comment on this post.

Log in Register