ក្រសួងទេសចរណ៍៖ សម្រាប់ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃដំបូងនៃការឈប់សម្រាក មានទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្តជាង២៣ម៉ឺននាក់

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ –​ តាមរយៈរបាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍​រាជធានី ខេត្ត បានគូសបញ្ជាក់ថា សម្រាប់​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូង នៃការសងថ្ងៃ ឈប់សម្រាកបុណ្យ​ចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្ តនៅទូទាំងប្រទេស មាន​ចំនួន ២៣៣,៣២៩​​នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំពោះរាជធានី និងខេត្តមួយចំនួនមានការ​រៀបចំ​អភិវឌ្ឍន៍ជា ផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាសួនទឹកកម្សាន្ត (Garden City) នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ (Prince Manor) នៅស្រុក​កៀនស្វាយ ខេត្តកណ្ដាល ផ្ទះផ្កា នៅខេត្តបាត់ដំបង បឹងលំកុដ នៅខេត្តរតនគិរី រមណីយ​ដ្ឋានកែច្នៃសមុទ្រឈើ នៅខេត្តមណ្ឌលគិរី រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុង និង​គោលដៅថ្មីផ្សេងទៀត។

ដោយឡែក ការកើនឡើង ភ្ញៀវទេសចរទៅកាន់ខេត្ត​សៀមរាប ក៏បានធ្វើឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ មានការងារវិញខ្លះ ទាំងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវទេសចរ​បរ​ទេសផ្ទៃក្នុង និងមគ្គុទ្ទេសក៍សម្រាប់ ភ្ញៀវក្នុងស្រុក។ ក្រសួងទេសចរណ៍បានកត់សម្គាល់​ឃើញថា ានកត់សម្េត្តសៀមរាប ក៏បានធ្វើ ឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែប្រសើរអំពីការអនុវត្តតាមការណែនាំ​របស់​ក្រសួង សុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍អំពីជំងឺកូវីដ-១៩ ហើយរដ្ឋបាលខេត្ត​ដែលមាន មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលជាសេនាធិការ បានខិតខំណែនាំ និងជំរុញការ​អនុវត្តវិធាន សុវត្ថិភាពទេសចរណ៍យ៉ាងសកម្ម។

ជាមួយគ្នានេះ គោលដៅទេសចរណ៍នានាក៏បានខិតខំអនុវត្តន៍វិធានសុវត្ថិភាពទេស​ចរណ៍ ជាពិសេសការស្កេនកម្ដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឱ្យភ្ញៀវ​ទេសចរ​ពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះដែលជារមណីយ    ដ្ឋានសំខាន់ក្នុងខេត្តបាន ដាក់រថយន្តពេទ្យប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះ​ជាយថា​ហេតុ។ ចំពោះការរក្សាគម្លាតសុវត្ថិភាព នៅមិនទាន់អនុវត្តន៍បានពេញលេញនៅឡើយទេ ជាពិសេសការអង្គុយទទួលទានអាហារជុំគ្នាច្រើន ជាក្រុមក្រុមគ្រួសារ ឬក្រុមរបស់ពួកគាត់​តែមួយ ហើយរមណីយដ្ឋានខ្លះមានសភាពហួសចំណុះ ផ្ទុកធម្មតា ដោយសារភ្ញៀវទេសចរ​មកលេងច្រើនក្នុងពេលតែមួយ ហើយដែលអ្នកគ្រប់គ្រងគោល ដៅទេសចរណ៍ និងមន្ត្រី​ជំនាញនឹងបន្តខិតខំណែនាំបន្ថែមទៀតឱ្យមានការចែករំលែក និងបង្វែរ ទស្សនកិច្ច ដើម្បី​សម្រួលកុំឱ្យមានការផ្ទុកលើសពី ៥០ភាគរយ៕

ដោយ៖ រិទ្ធី

You do not have permission to write comment on this post.

Log in Register