ក្រុមហ៊ុន Bo Play មេឌាបើកដំណើរការជាផ្លូវការកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យា​ទំនើបទាន់សម័យ​នៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០–ក្រុមហ៊ុន Bo Play មេឌាកម្ពុជា និងក្រុមហ៊ុន Morgan En Maison រួមជាមួយផ្សារទំនើប NEWS CITY WALK  កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នេះ បានសហការគ្នារៀបចំសន្និសីទដើម្បីប្រកាសបើកឱ្យដំណើរការជាផ្លូវការកម្មវិធី Bo Play មេឌាកម្ពុជា ដែលជាកម្មវិធីផ្សព្វផ្សាយទំនើបទាន់សម័យសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
នៅក្នុងសន្និសីទ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលលក់លំនៅតាមមាត់ទន្លេមេគង្គ ដែលមានទីតាំង ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ក៏ត្រូវបានអញ្ជើញចូលរួម ពីតំណាងអ្នកលេងអ៊ិនធ័រណេត អ្នកឡាយ(LIKE)តាមប្រព័ន្ធ(ONLINE)យ៉ាងច្រើនកុះករ។

លោកតំណាងក្រុមហ៊ុន Bo Play មេឌាកម្ពុជា បានលើកឡើងថា ការបើកសម្ភោធដាក់ឱ្យដំណើរការ កម្មវិធីផ្សព្វផ្សាយទំនើបទាន់សម័យ កម្មវិធី Bo Playមេឌានេះ ដើម្បីស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ អាជីវករផ្សារ NEWS CITY WALK  ដែលនឹងត្រូវបើកលក់ជាផ្លូវការដំបូងនាខែតុលាខាងមុខ។ កិច្ចសហការជាមួយ Bo Play លើកនេះបានទាក់ទាញអ្នកឡាយល្បីឈ្មោះ នៅកម្ពុជាជាងមួយ ពាន់នាក់  វាបានបើកសករាជថ្មីនៃ”ធុរកិច្ចនិងប្រព័ន្ធផ្សព្វផ្សាយថ្មី”នៅពេលអនាគត។ លោកបាន បន្តថា ភាគីយើងទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីបង្កើត“មូលដ្ឋានបង្កើតអ្នកឡាយ ល្បីឈ្មោះតាម អ៊ិនធឺរណែត”រួមគ្នាជាមួយពាណិជ្ជករយីហោរបស់ផ្សារ NEW CITY WALK ប្រើប្រាស់“។

ការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកថ្មីៗ” និង“ការឡាយKOL” និងទម្រង់ផ្សេងៗ ទៀត ត្រូវបានយកជាមធ្យោបាយ ដើម្បីបើករបៀបថ្មីនៃការប្រើប្រាស់ពាណិជ្ជកម្មផ្តល់អត្ថប្រយោជន៍ ដល់ពាណិជ្ជករយីហោភាគច្រើន និងផ្តល់ផលប្រយោជន៍ដល់អនាគតនៃប្រព័ន្ធផ្សព្វផ្សាយ និង ការអភិវឌ្ឍ អាជីវកម្មថ្មីរបស់រាជធានីភ្នំពេញ។ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Morgan Group ផ្សារទំនើប NEWS CITY WALK និងអ្នកឡាយតាម ONLINE ទាំងអស់ដែបាន ចូលរួម និងគាំទ្រដល់ក្រុមហ៊ុន៕

ដោយ៖ ប៉ាល់ សុង

You do not have permission to write comment on this post.

Log in Register