សត្វមេអំបៅដ៏ស្អាតមួយប្រភេទបង្ហាញខ្លួននៅរតនគិរី

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២០ –សត្វមេអំបៅដ៏ស្រស់ស្អាតមួយប្រភេទត្រូវបាន ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីបានអះអាងថា បានបង្ហាញវត្តមាននៅលំនៅដ្ឋានរបស់គាត់ ។

លោក មៀច មាន មន្រ្តីរាជការ និងជាប្រជាពលរដ្ឋមួយរូបនៅខេត្តរតនគិរីបានឱ្យដឹងថា មេអំបៅនេះ ត្រូវបានលោកប្រទះឃើញនៅគេហដ្ឋានរបស់លោក កាលពីថ្ងៃម្សិលមិញ ។

លោកបានរៀបរាប់ថា សត្វមេអំបៅមួយប្រភេទនេះគឺហាក់បីដូចជាសត្វប្រចៀវ ហើយវា គឺជា​មេអំបៅដែលមានទំហំធំ ។ លោកបានបញ្ជាក់ថា “មើលមួយភ្លែត ស្មានតែសត្វប្រចៀវ តែតាមឱ្យ​ជាប់ទៅវា ជាសត្វមេអំបៅ ធំនោះធំ” ។

លោកបានបន្តថា នេះមិនមែនជាមេអំបៅប្លែកទីមួយដែលលោកបានប្រទះឃើញនោះទេ កាលពី ប៉ុន្មានឆ្នាំមុន លោកក៏បានប្រទះឃើញមេអំបៅពូជផ្សេងហើយធំជាងនេះ មួយក្បាលផ្សេង​ទៀត​ហោះ មកទំនៅគេហដ្ឋានរបស់លោកផងដែរ ៕

ដោយ ហេង បញ្ញា

You do not have permission to write comment on this post.

Log in Register