អ្នកនាំពាក្យ​អាជ្ញាធរជាតិ​អប្សរាថា កន្លែងដែលធ្លាប់តែមានអ្នកលក់ដូរ និងបែកភក់នា រដូវវស្សានៅបរិវេណមុខប្រាសាទ​អង្គរវត្ត ​ឥឡូវបានប្រែក្លាយទៅជាមានសណ្តាប់ធ្នាប់ និងបៃតងជាបណ្តើរៗហើយ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ — លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យ​ដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះថា កាលពីមុននៅបរិវេណមុខប្រាសាទអង្គរវត្តនេះ​ មានអ្នកលក់ដូរ មានរថយន្ត ចតពេលរដូវស្សាបែកភក់រញ៉េរញ៉ៃធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។ ប៉ុន្តែបន្ទាប់ពី អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងកែប្រែតំបន់នេះ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីតដើមផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិនពិដោរ ក្រអូបៗផងនោះពេលនេះ កន្លែងទាំងនេះបានកែប្រែទៅជាភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់តែប្រសើរឡើងជាបន្តបន្ទាប់ហើយ និងនៅចុងឆ្នាំ២០២០ នេះ កន្លែងនេះនឹងមានភាពស្រស់បំព្រង មានពណ៌បៃតងទាំងអស់។

លោកបានបន្តថា បច្ចុប្បន្ននេះក្រុមការងារកំពុងតែរៀបចំដាំស្មៅ និងផ្កាអមសង ខាងផ្លូវចូលទៅអង្គរ ដែលបាន​បង្ហាញពីភាពស្រស់ស្អាត និងមានភាពទាក់ទាញ់ជាបណ្តើរៗ ហើយ។ ជាមួយគ្នានេះ បន្ទាប់ពីតូបលក់ដូរនៅ ជុំវិញត្រពាំងសេះ ត្រូវបានរុះរើចេញអស់ អាជ្ញាធរអប្សរាក៏កំពុងតែរៀបចំកែប្រែតំបន់ជុំវិញ ត្រពាំងសេះនេះ ឱ្យក្លាយទៅជា តំបន់ដែលមានភាពទាក់ទាញ់ និងជាកន្លែងដែល អាចទស្សនាប្រាសាទអង្គរ ពីចំម្ងាយអមជា មួយភាពបៃតង ដែលអ្នកទស្សនា និងកាន់តែប្លែក។

លោកបានបន្តថា ចំពោះអ្នកលក់ដូរទាំងអស់ទាំងនៅមុខបរិវេណប្រាសាទអង្គរ និងនៅ ជុំត្រពាំងសេះ ដែលបានស្ម័គ្រចិត្តរើចេញដោយខ្លួនឯងនោះ គឺអាជ្ញាធរជាតិអប្សរាបាន​រៀបចំ ឱ្យពួកចូលលក់នៅក្នុងទីលានបដិសណ្ឋាកិច្ច ដែលមាន​កន្លែងស្អាត អនាម័យ និងបរិស្ថាន ល្អ។

លោក ឡុង កុសល បានបញ្ជាក់ថា បន្ទាប់ពីគម្រោងនេះអនុវត្តន៍ចប់ទាំង បរិវេណនៅមុខអង្គរ និងនៅក្នុងបរិវេណអង្គរ និងមាន​ភាព​បៃតងគ្រប់រដូវកាល ទាំងប្រាំង និងវស្សា៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register