ក្រសួងអប់រំ និងក្រុមហ៊ុន EZECOM សហការគ្នា ​ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ​ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ — ​ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន​អ៊ីនធឺណិត EZECOM បានសហការគ្នាលើ​គម្រោង​ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​អាច​ជា​ចំណុច​ដំបូង​ដ៏​សំខាន់​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ឈាន​ឡើង​នៃ​វិស័យ​អប់រំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង ពិធីចុះអនុស្សរណៈនៃការយោគយល់​គ្នាស្ដីពីការជំរុញការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត​ក្រោមយុទ្ធនាការ “មកសិក្សាជាមួយយើង” រវាងក្រសួងអប់រំ យុវជន និងកីឡា និង​ក្រុមហ៊ុន EZECOM នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងអប់រំ។

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បានមានប្រសាសន៍ថា ​សកម្មភាព​ស្នូល​នៃ​គម្រោង​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ e-learning គឺ​ជា​ការ​បង្កើត​វេទិកា​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​អាច​ចូល​ទៅ​ប្រើប្រាស់ ក៏​ដូច​ជា​តភ្ជាប់​វេទិកា​ដ៏​មាន​អត្ថប្រយោជន៍​នេះ​ដល់​ដៃ​សិស្សានុសិស្សនៅ​ទូទាំង​ប្រទេស។ ឯកឧត្ដម​បណ្ឌិត​សភាចារ្យបានសម្ដែងនូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​គម្រោង​មួយ​នេះ ដែលបានផ្ដល់នូវសារៈសំខាន់​នៃ​ការ​លើក​កម្ពស់​សកម្មភាព​សិក្សារបស់សិស្សានុសិស្ស​តាម​អ៊ីនធឺណិត។

លោក​ស្រី Yuni Lee Heathcote អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន EZECOM បាន​បង្ហាញ​ការ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចសហការជាមួយក្រសួងអប់រំលើគម្រោង​នេះ។ លោកស្រី​បានបន្ដថា ក្រុមហ៊ុន​ពិត​ជា​មាន​កិត្តិយស​ណាស់ ​ដោយ​បាន​ធ្វើ​ជា​ដៃ​គូ និង​ជា​អ្នក​គាំទ្រ​មួយ​ក្នុង​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​ដើម្បី​ជំរុញ និង​លើក​កម្ពស់​សកម្មភាព​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register