ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា បង្ហាញពីការចូលរួមសោកស្តាយ ចំពោះ ប្រជាពលរដ្ឋកម្ពុជាដែលបានបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ ដោយគ្រោះជំនន់ទឹកភ្លៀង

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ — ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែង ប្រាប់អ្នកសារព័ត៌មាន នៅខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះថា ចាប់ពី ដើមខែតុលាមក ឃើញថា មានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យជន់លិច និងបានធ្វើឱ្យប៉ះពាល់ អាយុជីវិត ទ្រព្យសម្បត្តិ និងមុខរបររបស់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបង្ហាញ ពីការ ចូលរួមសោកស្តាយ និងបារម្ភចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានរងគ្រោះ ដោយទឹក ជំនន់នេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋកម្ពុជា កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ ឯកឧត្តមផ្ទាល់ក៏បានចុះទៅទស្សនកិច្ចនៅ តាមបណ្តាខេត្ត ដែលមានការរងគ្រោះដោយសារទឹកជំនន់នេះ ដូចជា ខេត្តឧត្តរមានជ័យ បាត់ដំបង និងប៉ៃលិន ដោយឯកឧត្តមបានឃើញផ្ទាល់ពីការរងគ្រោះរបស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងនេះ។

ដោយឃើញពីការលំបាកនេះ សហរដ្ឋអាមេរិកសម្រេចផ្តល់ជំនួយជាបន្ទាន់ នូវទឹកប្រាក់១០ម៉ឺនដុល្លារអាម៉េរិក តាមរយៈអង្គការស្បៀងអាហារពិភពលោក ដើម្បីផ្តល់ជូន ដល់ប្រជាពលរដ្ឋដែលរងប៉ះពាល់ធ្ងន់នៅទូទាំងប្រទេសកម្ពុជា ដើម្បីជាការចូលរួមជា មួយរដ្ឋាភិបាលកម្ពុជាក្នុងការជួយដល់ប្រជាពលរដ្ឋពេលជួបទុក្ខលំបាក៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register