កម្ពុជាបានបញ្ជូនកងអាវុធហត្ថមួកខៀវចំនួន៧៣នាក់ ទៅបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ — កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កងអនុសេនាធំអាវុធហត្ថមួកខៀវកម្ពុជា លេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ត្រូវចេញទៅបំពេញបេសកកម្មនៅ ប្រទេសស៊ូដង់ខាងត្បូង ដើម្បីប្តូរវេនកងអាវុធហត្ថលេខ៨៦១ ត្រូវបញ្ចប់បេសកកម្ម ហើយ នឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

នាឱកាសជូនដំណើរយោធាកម្ពុជាទាំង៧៣នាក់ ទៅបំពេញបេកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានក្រើនរម្លឹកដល់ នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេសកកម្មម នុស្សធម៌នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិនៅក្នុងតំបន់បំពេញ បេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារ ជាតិ ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩៕

ដោយ សំ សាម៉ន

You do not have permission to write comment on this post.

Log in Register