ការជួសជុលទំនប់សណ្ដស្ទឹងព្រែកត្នោត អាចនឹងរួចរាល់នៅសប្ដាហ៍ក្រោយនេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ — មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការងារជួសជុលទំនប់ សណ្តស្ទឹងព្រែកត្នោត អាចនឹងរួចរាល់នៅសប្តាហ៍ក្រោយ បន្ទាប់ពីរងការខូចខាតដោយជំនន់ ទឹកភ្លៀងនាពេលកន្លងមកនេះ។

ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹង នៅថ្ងៃទី០៥ ខែវិច្ឆិកានេះថា ដំណើរការជួសជុលស្ដារឡើងវិញបន្ទាន់នូវទំនប់សណ្ដស្ទឹង ព្រែកត្នោតនេះ បានចាប់ផ្ដើមកាលពីសប្ដាហ៍មុន ដោយមានកិច្ចសហការគាំទ្រជាសម្ភារ បច្ចេកទេស និងថវិកា ពីក្រុមហ៊ុនសាងសង់ Guang dong Foreign Construc tion Co.; Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ហើយការជួលជុលទំនប់នេះនឹងរួចរាល់នៅសប្តាហ៍ក្រោយ។

ឯកឧត្តមបានបន្តថា ចំពោះការរៀបចំកែលម្អជាលក្ខណៈទ្រង់ទាយធំ នឹងត្រូវធ្វើនៅ ឆ្នាំក្រោយនេះ ដែលក្រសួងទទួលបានហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១០០លានដុល្លារអាម៉េរិក សម្រាប់ធ្វើការអភិវឌ្ឍប្រព័ន្ធស្រោចស្រព និងការពារទឹក ជំនន់ស្ទឹងព្រែកត្នោត ដើម្បីជាប្រយោជន៍ក្នុងការទប់ទឹករក្សាទុកប្រើប្រាស់នារដូវប្រាំង ខាងមុខនេះ និងដើម្បីធ្វើឱ្យខ្នងទំនប់រឹងមាំជាងមុន ជាពិសេសងាយស្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផង។

ឯកឧត្តមបានបញ្ជាក់ថា គ្រោងអភិវឌ្ឍន៍មួយទៀត ដែលយើងហៅថា គម្រោង អភិវឌ្ឍន៍ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនេះ គឺយើងមានកិច្ចសហ ប្រតិបត្តិការជាមួយចិន បានន័យថាយើងទទួលបានហិរញ្ញប្បទានពីប្រទេសចិន ដើម្បីរៀបចំ ប្រព័ន្ធនេះឡើងវិញ ហើយគម្រោងនេះយើងនឹងចាប់ផ្តើមអនុវត្តចាប់ ពីឆ្នាំ២០២១ទៅ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានជំរុញឱ្យក្រុមការងារថ្នាក់ជាតិរបស់ក្រសួង ត្រូវចុះសហការជា មួយក្រុមការងារថ្នាក់ខេត្តនៃមន្ទីរធនធានទឹក និងឧតុនិយម ធ្វើការត្រួតពិនិត្យ និងជួសជុលស្ដារឡើងវិញជាបន្ទាន់ នូវសំណង់ធារាសាស្ត្រទាំង ឡាយដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង ដោយធ្វើយ៉ាងណារក្សាទឹកទុកឱ្យបានល្អ សម្រាប់ផ្គត់ផ្គង់ឱ្យកសិករប្រើ ប្រាស់ក្នុងវិស័យកសិកម្មនៅរដូវប្រាំង៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register