ក្រុមអ្នកអភិរក្សបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០–ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេ​ស្គា​ល់​ថា ជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២​០​​ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូ​វ​បា​ន​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។ នេះ​បើ​តាមអង្គការWCS។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហកា​រ​ជា​មួ​យ​មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរក​ឃើញនិងបានដាក់ឈ្មោះប្រភេទដើមឈើថ្មី​ទាំងពី​រ​ប្រ​ភេ​ទដែលរកឃើញនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយមួយប្រភេទបា​នដាក់ឈ្មោះវិ​ទ្យា​សា​​ស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះ​ខា​ងចុ​ង​យ​ក​តា​មឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀតបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សី​មេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាង​ចុងយក​តាម​ឈ្មោះដែ​នជ​ម្រ​ក​ស​ត្វ​ព្រៃ​កែ​វ​សីមា។

ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិ​ថ្មីទាំងពីរប្រភេទ​នេះចូលទៅ​ក្នុង​បញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មីទាំងពី​រប្រ​ភេ​ទ​នេះ​កំ​ពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំ​ងពីរប្រភេទនេះ​មាន​ចំ​នួ​ន​តិ​ច​តួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រ​ភេទនេះតែពីរបី​ដើ​ម​​ប៉ុណ្ណោះក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវរបស់ខ្លួន។

ក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេ​ទរុ​ក្ខ​ជា​តិ​ថ្មី​ៗ​ទាំ​ង​អ​ស់បានរក្សាទុកនៅឯបន្ទប់រក្សាសំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ៕

ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ WCS

You do not have permission to write comment on this post.

Log in Register