រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញនិងលើកទឹកចិត្តដល់ក្រុមការងារសាងសង់អគារថ្មីចំណុះ​ឱ្យ​​ក្រ​សួ​ង​​មា​​​ន​ប​ទ​​ដ្ឋា​នស្តង់ដារបច្ចេកទេសត្រឹមត្រូវនិងរឹងមាំ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​ព័​ត៌​មា​​​នបានត្រួតពិនិត្យការដ្ឋានសាងសង់អគារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង សោ​ត​ទ​ស្ស​ន៍នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានជំរុញនិងលើកទឹកចិត្ត ដល់ក្រុ​ម​កា​រ​ងា​រ​សា​ង​ស​ង់​ទាំ​ង អស់ក្នុងការធ្វើយ៉ាងណា ប្រឹ​ង​ប្រែ​ង​កសាងអគារថ្មីទាំង២អគ្គនាយ​ក​ដ្ឋា​ន​ចំ​ណុះ​ឱ្យ​ក្រ​​សួ​ងព័ត៌មាន មា​ន​ល​ក្ខ​ណ​:​ឱ្យ​ស្រ​ម​តាមបទដ្ឋានស្តង់ដារបច្ចេកទេសនៃ សំ​ណ​ង់​អ​គា​​រ​ឱ្យ​បា​នត្រឹមត្រូវនិងរឹងមាំ ដើម្បីប្រើបាស់បានយូរអង្វែង។

បន្ទាប់ពីអគារនេះសាងសង់ហើយរួចរាល់ក្នុងរយៈពេល ២ ឆ្នាំ នឹងធ្វើឱ្យថ្នាក់ដឹកនាំ និ​ង​ម​ន្រ្តី​រាជការ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ អគ្គនាយកដ្ឋានទីភ្នាក់ងារសារ ព័ត៌​មា​ន​កម្ពុជាមានអគារថ្មីសម្រាប់បំពេញកិច្ចការងារទៅតាមផ្នែក តាមជំនាញ នី​មួ​​យៗ​កា​ន់​តែ​ល្អ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ច ការងារជា​ច្រើ​ន​ដែ​​​ល​ត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និង សោ​ត​ទ​ស្ស​ន៍ កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍ នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្រប តាម​ទិ​ស​ស្លោ​ក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ។

សូមបញ្ជាក់ថា ក្នុងរយៈពេលក​ន្ល​ង​ទៅ​នេះ មានព្រិត្តការណ៍ធំៗជាច្រើន ទាំងវិស័យ ន​យោ​​បា​​​យ ការទូត សេដ្ឋកិច្ច អភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ជា​ច្រើ​ន​បា​ន ប្រារព្ធធ្វើឡើង ហើយរាល់ព្រិត្តការណ៍ទាំងអស់នេះ ប្រព័ន្ធផ្សព្វផ្សាយ ទាំង​នៅ​ថ្នា​ក់​ជា​តិ និ​ង ក្រោមជាតិ បានយកចិត្តទុកដាក់ ផ្សាយបានទាន់ពេលវេលា ស៊ីជម្រៅ និ​ង​គ្រ​ប់​ជ្រុ​ង​ជ្រោ​យ ដើម្បីឱ្យប្រជាពលរដ្ឋ គ្រប់ទិសទី បានដឹងបានយល់ តាមរបៀបផ្សាយប្រទាក់ ក្រ​ឡា​​គ្នា ពីថ្នាក់ជាតិ ទៅថ្នាក់រាជធានី និងថ្នាក់ខេត្ត និងពីថ្នាក់ខេត្ត មកថ្នាក់រាជធានី។

បច្ចុប្បន្ននៅក្នុងបរិវេណក្រសួងព័ត៌មាន មានអគារធំៗ គឺ ទីស្តីការក្រសួង អគារ អគ្គ​នា​យ​កដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និ​ងអ​គា​រអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ។អគារថ្មីដែលកំពុងសាងសង់វិញមាន បន្ទប់សា​ល​ប្រ​​ជុំធំ រួ​ម​ទាំ​ង​ប​​ន្ទប់​សំ​ខាន់ៗជាច្រើនទៀត ដែលបម្រើឱ្យ​ការងារព័ត៌មាន និង សោតទស្សន៍ ព្រ​ម​ទាំ​ង​ប​​ង្ក​ភា​ព​ងា​យ​ស្រួ​លដល់សាធារណ:ជនខាងក្រៅ ការមកធ្វើ ទំនាក់ទំនងការងារ បា​ន​ដោ​យ​ងា​យ​ស្រួ​ល​ និ​ង​​ឆាប់រហ័សជាងមុន។

សូមបញ្ជាក់ថា អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង សោ​ត​ទ​ស្ស​​ន៍ត្រូវបានរៀបចំធ្វើ ពិធីក្រុងពាលី ចាប់​ពី​ដំណើរការ បើកការដ្ឋានសាងសង់ កាល​ព្រឹ​ក​ថ្ងៃ​ទី​៤​ខែធ្នូឆ្នាំ២០១៩។ បើតាមការបញ្ជាក់របស់ គណៈកម្មការសាងសង់បានឱ្យដឹងថា  អគា​រ​ថ្មី នេះ មានកម្ពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារ ជា​ង​ ៣០០បន្ទប់។ អាគារនេះសាងសង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុប សហការ ជា​មួ​យ​ក្រុមហ៊ុន BELLETONE ប្រទេសចិន ហើយគ្រោងរួចរាល់រយៈពេល២៤ខែ ​គិ​ត​ម​ក​ដល់​ពេ​ល​នេះសម្រេចបានប្រមាណ៣០ភាគរយហើយ៕

ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register