សម្តេចតេជោ ប្រកាសបញ្ចេញម៉ាសចំនួន ២លានទៀត ដើម្បីផ្តល់ជូនរាជធានីភ្នំពេញ និងខេត្តសៀមរាប

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចបញ្ចេញម៉ាសចំនួន ២លានម៉ាស បន្ថែមទៀត ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀត សម្រាប់ខេត្តសៀមរាប។

យោងតាមទូរទស្សន៍ជាតិកម្ពុជា ការបញ្ចេញម៉ាសនេះគឺដើម្បីចូលរួមជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ 

ការសម្រេចបញ្ចេញម៉ាសបន្ថែមនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបានប៉ះពាល់រាជធានីភ្នំពេញ និងខេត្តសៀមរាប ខ្លាំងជាងគេ។

គួររម្លឹកថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានបញ្ចេញម៉ាសចំនួន២លាន សម្រាប់ចែកចាយដល់ប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញ៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register