រដ្ឋមន្រ្តីការបរទេសជប៉ុនប្រកាសផ្ដល់ជូនលិខិតសរសើរដល់មន្រ្ដីជាន់ខ្ពស់កម្ពុជាចំនួនពីរ រូបដែលមានស្នាដៃឆ្នើមលើវិស័យអន្ដរជាតិ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០–ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពីលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំ២០២០នេះជូនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើម​លើវិស័យអន្តរជាតិ ក្នុងនោះក៏មានមន្រ្ដីជាន់ខ្ពស់កម្ពុជាចំនួន​ពីររូបផងដែរ ដើម្បីជាការ​ទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់លើការជំរុញញ ចំណងមិត្តភាពរវាងប្រទេស ជប៉ុន និងបណ្តាប្រទេសនានា។នេះបើយោងតាមសេចក្ដី​ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

​ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ចំពោះបុគ្គលឆ្នើមចំនួនពីររូបដែលបានទទួល​លិខិត​សរសើរ​​សម្រាប់​សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា រួមមាន ១. ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលឯកឧត្តមបណ្ឌិត បានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង​សេដ្ឋកិច្ចរវាង​ជប៉ុននិងកម្ពុជា។ ២. លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលលោកឧត្តមសេនីយ៍ត្រី បានចូលរួមចំណែកគាំទ្រជនជាតិ​ជប៉ុន​ដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។

បើតាមស្ថានទូតជប៉ុនបានឱ្យដឹងថា សម្រាប់ពិធីប្រគល់លិខិតសរសើរនឹងត្រូវរៀប​ចំ​ក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register