សម្តេចប្រធានរដ្ឋសភា ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ៨លានរៀលក្នុង១ខែ រយៈពេល៦ខែ សម្រាប់ចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០–សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ក្នុង​មួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់​សាំង​ការពារជំងឺកូវីដ១៩។នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋសភា។

ការប្រកាសរបស់សម្តេចប្រធានរដ្ឋសភានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ​បាល​កម្ពុជា បានប្រកាសកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំង​កូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ 

សម្តេចតេជោបានគូសបញ្ជាក់ថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register