ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ –សម្ដេចតេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានស្នើឱ្យថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់បន្តប្រកាន់ ខ្ជាប់នូវវិជ្ជាជីវៈ សារព័ត៌មានគោរពច្បាប់ និងគោរពគោលការណ៍កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃ ការពិត ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូល រួមប្រឆាំងទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូល ទៅក្នុងសហគមន៍។

តាមរយៈសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី តួនាទីសារព័ត៌ មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាសកលលោកទាំងមូលកំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើង ដោយ ជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយ ចំនួនដែលប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិត បំប៉ោង សភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ ហើយអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើម ហិច្ឆតា លោភលន់របស់ពួកគេ។

សម្ដេចតេជោគូសបញ្ជាក់ថា «ប៉ុន្តែរាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួក ឱកាសនិយមទាំងនេះត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការ សមស្របនិង បានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័ន សារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយអំពីល្បិចកល ដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយម ជូនប្រជាពលរដ្ឋបានយល់ ដឹងពីសភាពការណ៍ពិតនៅកម្ពុជា»។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានកោតសរសើរដោយស្មោះចំពោះ អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ ទោះបីសភាពការណ៍នៅលើសកលលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈម ទៅនឹងការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ក៏អ្នកសារព័ត៌មាន បានខិត ខំពុះពាររាល់ឧបសគ្គ ដែលប្រឈមនឹងគ្រោះថ្នាក់ និងជម្នះ រាល់ការលំបាកនានា ដើម្បី បំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័ស ទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹង ដើម្បីឈ្វេងយល់អំពីសភាពការណ៍ពិត ដែលបាន កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការវិវត្តនៃសភាពការណ៍សកលលោក ជាពិសេសបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងរហ័សទាន់ពេលវេលានូវវិធានការ ទាំងឡាយរបស់រដ្ឋាភិបាល ក៏ដូចជាការអប់រំ និងវិធានការសុវត្ថិភាពនានារបស់ ក្រសួង សុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវស្ថាប័នព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់ សភាពការណ៍ដើម្បីបន្សាប និងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិ ក្រុម ឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានា ដើម្បី បំពុលបរិយាកាសសង្គម និងក្រុមទុច្ចរិត ដែលកំពុងជ្រកក្រោមស្ថាប័នសារព័ត៌មានធ្វើសកម្ម ភាពខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ ស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តន៍តាមវិជ្ជាជីវៈត្រឹមត្រូវ៕

ដោយ  ជឹម ណារី

You do not have permission to write comment on this post.

Log in Register