សម្តេច ពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យដំណើរការ សាងសង់វិមាន ឈ្នះ ឈ្នះ ជំហានទី២

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ –ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី២២  ទិវានយោបាយ ឈ្នះ ឈ្នះ  និងខួប ២ ឆ្នាំ  នៃវិមាន ឈ្នះ ឈ្នះ  ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៩  ខែធ្នូ  ឆ្នាំ២០២០  កន្លងទៅនេះ  សម្តេច ពិជ័យ សេនា  ទៀ  បាញ់  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការពារ ជាតិ  អមដំណើរ  ឯកឧត្តម  លោកជំទាវ  ជារដ្ឋលេខាធិការ  អគ្គមេបញ្ជាការរង   មេបញ្ជាការ  មេបញ្ជាការរងកងទ័ពជើងគោក ជើងទឹក  ជើងអាកាស  កងរាជអាវុធហត្ថ  អគ្គនាយក  អគ្គនាយករង  និងនាយ ទាហាន  នៅក្នុងក្រសួងការពារជាតិ  អគ្គបញ្ជាការជាច្រើនរូបទៀត  បានអញ្ជើញត្រួត ពិនិត្យការដ្ឋានសាងសង់វិមាន ឈ្នះ ឈ្នះ  ជំហានទី២   ដែល ក្នុងជំហា ន ទី២ នេះ  មានការសាងសង់ សួន សមិទ្ធផល សម្តេចតេជោ  និងការងារបំពាក់ចម្លាក់  ដែល នៅសេសសល់ជុំវិញ វិមាន ឈ្នះ ឈ្នះ។ លើការងារចម្លាក់ នេះត្រូវបានក្រុមការងារ វិមាន ឈ្នះ  ឈ្នះ  បានខិតខំ ប្រឹងប្រែង ឆ្លាក់នូវរូបចម្លាក់  ដែលនៅសេសសល់  សម្រាប់បិទភ្ជាប់ ជុំវិញជញ្ជាំង វិមាន ឈ្នះ  ឈ្នះ ដូចជា៖ ចម្លាក់សមយុទ្ធនាគមាស ឆ្នាំ២០២០, ចម្លាក់សុខា ភិបាលប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩  នៅកម្ពុជា, ចម្លាក់រូបនិមិត្តសញ្ញា នៅតាមបណ្តាខេត្ត  នីមួយៗ  និងចម្លាក់ដែលនៅសេសសល់មួយចំនួនទៀត។

បន្ទាប់មកទៀត  សម្តេច ពិជ័យសេនា  ទៀ  បាញ់  និង ឯកឧត្តម  លោកជំទាវ អម ដំណើរ ព្រមទាំងក្រុមការងារវិមាន ឈ្នះ  ឈ្នះ  បានអញ្ជើញ ទៅត្រួតពិនិត្យ មើលសំណង់  សួន សមិទ្ធផលតេជោ  ចំនួន៣ ក្នុងបរិវេណ វិមាន ឈ្នះ  ឈ្នះ  ដែលបានដំណើរការសាង សង់  ក្នុងជំហានទី២   នេះក្នុង នោះមាន៖ សួន ខឿនការពារជាតិ  នៃកងយោធពល ខេមរភូមិន្ទ ដែល បាន សាង សង់ ដោយ អគ្គ បញ្ជាការកងយោធពលខេមរភូមិន្ទ ,  សួន សន្តិសុខ សុវត្ថិភាព  និងសណ្តាប់ធ្នាប់សង្គម  សាងសង់ដោយកងរាជអាវុធហត្ថលើ ផ្ទៃ ប្រទេស  និងអគ្គស្នងការនគរបាលជាតិ  និងសួន កងកម្លាំងរក្សា សន្តិភាព  និងបោសសម្អាត មីននៅកម្ពុជា  និងលើឆាកអន្តរជាតិ  កសាង ដោយមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព  និង មជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនស៊ីម៉ាក់។

សូមបញ្ជាក់ថា  សួនកងកម្លាំងរក្សាសន្តិភាព  និងបោសសម្អាតមីននៅកម្ពុជា  និងលើ ឆាកអន្តរជាតិ  ដែលបានកសាង ដោយមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព  និងមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនស៊ីម៉ាក់។ សួន នេះបានសាងសង់ស្តូបមួយមានបីថ្នាក់ ដែលបាន ធ្វើឡើងតាមទម្រង់   ៣  ,  ៥ និង ៧  នៃនយោបាយ ឈ្នះ ឈ្នះ។  នៅផ្នែកខាងលើស្តូប  មាន ជ្រុង ៣  ដោយសង់រូបចម្លាក់មនុស្សពីរនាក់ឈរកាន់ទង់  តំណាងឱ្យកងកម្លាំងអង្គការ សហប្រជាជាតិ  និងកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា  តំណាងឱ្យកងកម្លាំងកម្ពុជា ចូល រួមបំពេញបេសកកម្មរក្សា សន្តិភាព  ក្នុងទិសដៅបំពេញបេសកម្ម សកម្មភាព មនុស្សធម៌  ស្វែងរកសុខ សន្តិភាព ជូនពិភពលោក។ ក្រៅពីនេះ សួនកងកម្លាំងរក្សា សន្តិភាព  និងបោស សម្អាតមីននៅកម្ពុជា  ក៏បានដាក់តាំងរូបចម្លាក់  តាំងសម្ភារដោះបំផ្លាញគ្រាប់មីន  និងកាក សំណល់កាលពីសម័យសង្រ្គាម។

ចំណែក  សួន ខឿន ការពារជាតិ  នៃកងយោធពលខេមរភូមិន្ទវិញ  សួននេះនៅផ្នែក ខាងលើមានរូប ចម្លាក់យុទ្ធជន  ៧នាក់  កាន់ជ្រោងដងទង់ជាតិ  តំណាងឱ្យកត្តាជ័យជម្នះ ទាំង៧  នៃនយោបាយ ឈ្នះ ឈ្នះ  និងយុទ្ធជនកាន់ជ្រោងដងទង់ជាតិ  តំណាងឱ្យការពារ ជាតិ  ការពារបូរណភាពទឹកដី  សន្តិសុខ  និងសណ្តាប់ធ្នាប់សង្គម។ សួនខឿនការពារ ជាតិ  នៃកងយោធពលខេមរភូមិន្ទនេះ   មានរាងចតុកោណ មានបណ្ដោយ  ៣០ម៉ែត្រ  និង ទទឹង ២៦ម៉ែត្រ។ សួរនេះតំណាងឱ្យការចូលរួមការពារសុខសន្តិភាព  ជូនប្រទេសជាតិ  ដោយ ទប់ស្កាត់រាល់ការប៉ុនប៉ងគ្រប់រូបភាព  និងភាពចលាចលផ្សេងៗដែលបង្កឱ្យមានអស្ថិរភាព សង្គមឱ្យបរាជ័យ  និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល។

រីឯ  សួន សន្តិសុខ សុវត្ថិភាព  និងសណ្តាប់ធ្នាប់សង្គម  ដែលសាងសង់ ដោយកង រាជ អាវុធហត្ថលើផ្ទៃប្រទេស  និងអគ្គស្នងការនគរបាលជាតិ  ដែលបានសាងសង់ហើយ នាពេល នេះ  គឺ រូបស្តូបទាំងមូល  បែរទៅរកវិមាន ឈ្នះ ឈ្នះ  តំណាងឱ្យទស្សនវិស័យ រួមរបស់  នគរបាលជាតិ  និងកងរាជអាវុធហត្ថ  ក្នុងកិច្ចសហការសាមគ្គី  មូលមិត្តគ្នា ជាធ្លុងមួយស្រប ជាមួយនឹងគោលនយោបាយកម្មវិធីយោបាយយុទ្ធសាស្ត្រនានា  ជាមួយនឹងការដឹកនាំរបស់ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលការពាររដ្ឋធម្មនុញ្ញ  នៃព្រះ រាជាណាចក្រកម្ពុជា។  សួន សមិទ្ធផលទាំង ៣  ដែលបានសាងសង់នេះ  គឺបានសាងសង់ នៅក្នុងតំបន់សមិទ្ធផល វិមាន ឈ្នះ ឈ្នះ  និង ជាសួនសមិទ្ធផលតេជោ  ដែលបានរំលេច អំពី ស្នាដៃទទួលបានពីសន្តិភាពពេញលេញនៅកម្ពុជា  ចាប់តាំងពី ឆ្នាំ១៩៩៨  មកដល់បច្ចុប្បន្ន នេះ។

គួរកត់សម្គាល់ថា   ថ្ងៃនេះ  កាលពី ២២ឆ្នាំ មុន  ពោល គឺ នៅ ថ្ងៃទី២៩  ខែធ្នូ  ឆ្នាំ ១៩៩៨  ត្រូវបានកំណត់ ជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុង  នៅក្នុងប្រទេស កម្ពុជា  និងទទួលបានសន្តិភាពពេញលេញ  ដែលជាឱកាស នៃការចាប់ផ្តើម កសាងនិង អភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។  សន្តិភាពពេញលេញរយៈពេលជាង ២០ឆ្នាំ មកនេះ  គឺ ទទួលបានមកដោយ លំបាកដោយបានឆ្លងកាត់ នូវដំណាក់ កាលសង្គ្រាម  ដំណាក់កាល នៃ របបប្រល័យពូជសាសន៍  ដំណាក់កាលសង្គ្រាមផង  ចរចាផង  រហូតដល់ការលេចឡើងនៃ វត្តមានរបស់នយោបាយឈ្នះ  ឈ្នះ  ដែលជានយោបាយ បានបញ្ចប់សង្គ្រាមស៊ីវិលទាំង ស្រុងនៅក្នុងប្រទេសកម្ពុជា  ដោយមិនមានការបង្ហូរឈាម  ហើយផ្អែកលើគោលការណ៍ ឯកភាពជាតិជាធំ៕

ដោយ សំ សាម៉ន

You do not have permission to write comment on this post.

Log in Register