សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា ជាមួយសភាប្រជាជនចិន តាមប្រព័ន្ធអនឡាញនៅវិមានរដ្ឋសភា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ — នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា កម្ពុជាចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា ជាមួយ សភាប្រជាជនចិន តាមរយៈប្រព័ន្ធវីដអូ (VIDEO Conference) នៅវិមានរដ្ឋសភា។

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា កិច្ចប្រជុំស្តីពី ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា ជាមួយសភាប្រជាជនចិនតាមរយៈ ប្រព័ន្ធវីដអូ (VIDEO Conference)នេះ ខាងភាគីចិន ក៏មានឯកឧត្តម លី ចាន់ស៊ូ ប្រធានសភា ប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំនេះផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសនៃជំនួបទ្វេភាគីនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឡើងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកកិច្ចប្រជុំនេះ។ បន្ទាប់មកសមភាគីទាំងពីរបានផ្តល់វេទិកាជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំ ដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា អមដោយ គណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភា ហើយចំណែកគណៈប្រតិភូជាន់ ខ្ពស់សភា ប្រជាជនចិនតំណាងទូទាំងប្រទេស ដឹកនាំដោយឯកឧត្តម ចាន់ ឈុនស៊ាន អនុប្រធាន សភាប្រជាជនចិនទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញចំនួន៤ របស់សភា ប្រជាជនចិនទូទាំងប្រទេស ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ និងការចែក រំលែកបទ ពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញ លើកកម្ពស់ កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដែលមានដូចជា៖ ការផ្លាស់ ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងរោគរាតត្បាត ការស្តារសេដ្ឋកិច្ចនា ដំណាក់កាលក្រោយរោគរាលដាល ស្ថានភាព អន្តរជាតិ និងក្នុងតំបន់។

សេចក្តីជូនដំណឹងដដែលក៏បានបង្ហាញថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចសហប្រតិបត្តិការ គ្នាយ៉ាងស្អិតរមួតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលកន្លងមកសភាប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និងបានគាំទ្រគ្នាទៅវិញទៅ មកនៅលើវេទិកាអន្តរសភានានាជាប្រចាំផងដែរ៕

ដោយ ប៉ាល់ សុង

You do not have permission to write comment on this post.

Log in Register