កម្ពុជា និងចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នំា២០២១ –​ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យផ្សព្វផ្សាយ ជាពិសេសកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍។

ការប្តេជ្ញាចិត្តនេះត្រូវបានរំលេច នៅក្នុងសារជូនពរឆ្នាំថ្មីរវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម Nie Chenxi រដ្ឋមន្រ្តីរដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិ (NRTA) នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងសារលិខិត ភាគីទាំងពីរបានកត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទរវាងស្ថាប័នទាំងពីរ ក្នុងអំឡុងពេលវិបត្តិសុខភាពពិភពលោក ដែលបង្កដោយជំងឺកូវីដ១៩ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ការគាំទ្រក្នុងការលើកកម្ពស់សមត្ថភាព និងកិច្ចសហការវិស័យព័ត៌មានកាន់តែស៊ីជម្រៅ ។

ឆ្នាំនេះគឺជាខួបលើកទី៦៣ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ការពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍កម្ពុជា-ចិន នឹងចូលរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន។

គួររម្លឹកថា កាលពីខែធ្នូ កន្លងទៅនេះ ភាគីទាំងពីរបានរៀបចំសន្និសីទប្រចាំឆ្នាំ លើកទី៤ តាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២០ និងពិភាក្សាពីផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២១៕

ដោយ នីកា

You do not have permission to write comment on this post.

Log in Register