ប្រមុខរាជរដ្ឋាភិបាល ចាត់ទុកវ៉ាក់សាំងចិនការពារជំងឺកូវីដ-១៩ ជាទំនិញយុទ្ធសាស្ត្រ សម្រាប់សុវត្ថិភាពប្រជាជនកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ដែលជាជំនួយរបស់​សា​​ធារណរដ្ឋប្រជាមានិតចិន គឺជាទំនិញយុទ្ធសាស្ត្រ និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ក្នុងខណៈដែលវ៉ាក់សាំងនេះ នឹងមកដល់កម្ពុជាលើកដំបូងក្នុងខែកុម្ភៈខាងមុខ ដែលសម្ដេច​នឹ​ង​​ចេញទៅទទួលដោយផ្ទាល់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ។

ជុំវិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះដែរ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អា​គារទីស្ដីការក្រសួង​សា​ធា​​​​រ​ណការ​ និងដឹក​ជញ្ជូន និងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមាន​ទី​តាំងស្ថិតនៅតាម​បណ្តោ​យវិថី៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ ​រាជ​ធា​នី​ភ្នំ​ពេ​ញ នាព្រឹកថ្ងៃទី២​២ ខែមករា ឆ្នាំ​​២០២១ សម្ដេចតេជោថ្លែងថា មុ​ន​នេះខ្ញុំបាននិយា​យថា យើងទទួលយកតែវ៉ាកសាំងណាដែលទទួលស្គាល់ដោយ​អង្គការសុ​ខ​ភា​ព​ពិភពលោកតែ​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រឡេកទៅមើលម្ខាងទៀត ប្រទេសមួយចំនួនបានប្រើ​ប្រា​ស់​​វ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួន និងលក់វ៉ាក់សាំងចេញទៅក្រៅប្រទេស។ ដូច្នេះក្នុងស្ថាន​ភា​ព​បបែបនេះ យើងមិនអាចរង់ចាំតទៅទៀតទេ យើងត្រូវទាក់ទងរកវ៉ាក់សាំង ដើម្បីមកចាក់ជូន​ប្រ​​ជាពលរដ្ឋរបស់យើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។

សម្ដេចតេជោ​​​ប​ន្ត​ថា មុនដំបូងខ្ញុំបានអនុញ្ញាតឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ស្នើទៅក្រសួងការពារ​ជាតិ​ចិ​ន​ ខាងមិត្តចិនក៏បានឆ្លើយតបមក ដោយផ្ដល់វ៉ាក់សាំងចំនួន ១លានដូសមកសម្រាប់កម្ពុជា។ ម្សិ​លម៉្ងៃ ខ្ញុំបានជូនលិខិតមួយទៅនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង ហើយម្សិលមិញនេះខ្ញុំក៏បាន​ជួ​ប​​ពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនបន្ថែមទៀត អំពីការិះរកមធ្យបាយ ដើម្បីទទួលបានវ៉ាក់​សាំ​ង​​ពីចិន ដោយមានទាំងការផ្ដល់ជំនួយឥត សំណងបន្ថែម ឬក៏ជាកម្ចីរបស់ចិនយកទៅ​ទិញវ៉ាក់​សាំ​ងរបស់ចិនវិញ នឹងប្រើប្រាស់ថវិកា របស់យើងទៅទិញវ៉ាក់សាំងរបស់ចិន ដែលយើងមិន​ត្រឹម​តែប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាមនោះទេ គឺយើងប្រើវ៉ាក់សាំងទាំងពីររបស់ចិន គឺស៊ី​ណូ​ហ្វា​ម និងស៊ីណូវ៉ាក់។

សម្ដេចក៏បានលើកឡើងឱ្យដឹងដែរថា ក្រៅពីនោះសម្ដេចក៏​បានសរ​សេរ​លិ​ខិតជូនទៅ នាយករដ្ឋមន្ត្រឥណ្ឌា ដើ​ម្បី​ឱ្យពិចារណា ពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់​វ៉ាក់សាំង​ជូន​​ដល់ កម្ពុជា ក្នុងពេលដែលឥណ្ឌាកំពុងតែប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន​ចាក់ឱ្យពលរដ្ឋ​របស់​ខ្លួ​ន​។

សម្ដេចបន្តទៀតថា ខ្ញុំក៏កំពុងគិតថា តើគប្បីធ្វើលិខិតទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បី​ស្នើ​​សុំវ៉ាក់សាំងរបស់គាត់ឬទេ ព្រោះគាត់ផលិតបានហើយៗ មជ្ឈមណ្ឌលកូវ៉ាក់ក៏កំពុង​ដាក់​បញ្ជា​ទិញទៅកូរ៉េខាងត្បូងផងដែរ។ យើងក៏បានស្ទាបស្ទង់ពិភាក្សា ដើម្បីប្រើប្រាស់វ៉ាក់​សាំង​រប​ស់​អង់គ្លេស ដែលរក្សាទុកនៅក្នុងសីតុណ្ហភាពពី ២ ដល់ ៨អង្សាសេ ដោយប្រើប្រាស់ នូវ​​ឥណ​ទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលធនាគារអភិវឌ្ឍន៍ អាស៊ីបានផ្ដល់ថវិកាមួយ ចំនួន​ក្នុង​ទំហំទឹកប្រាក់ប្រមាណជា៩៥លានដុល្លារ អាម៉េរិកឱ្យយើង។ ដូច្នេះ យើងមានជម្រើសច្រើន​នៅ​ក្នុង​បញ្ហាវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ហើយយើងនឹងទទួលតាមរយៈ​មជ្ឈម​ណ្ឌ​កូវ៉ាក់ ​​នឹងផ្ដល់ឱ្យយើងក្នុងរង្វង់ខែមីនាខាងមុខនេះ។ កូវ៉ាក់អាចទិញវ៉ាក់សាំងពីចិន កូរ៉េ អង់គ្លេស ឬអាម៉េរិក។ល។ រួចហើយកូវ៉ាក់នឹងផ្ដល់ ឱ្យយើងស្មើ នឹង២០ភាគរយ នៃចំនួនប្រជាជន ប៉ុ​ន្តែ​ភាពបន្ទាន់ដំបូង ផ្ដល់ត្រឹមតែ៣ភាគរយតែប៉ុណ្ណោះ។ បើកូវ៉ាក់ផ្ដល់ ២០ភាគរយ ស្មើនឹង ៣លាន២សែន​ដូ​ស ក្នុងចំ​ណោ​មប្រជាជន ១៦លាននាក់។

សម្ដេចតេជោគូសបញ្ជាក់ថា «វ៉ាក់សាំងចិន​ការ​ពារ​ជំងឺ​កូវីដ-១៩ ប្រភេទស៊ីណូហ្វាម នឹងមកដល់កម្ពុជាលើកដំបូងក្នុងខែកុម្ភៈនេះ ហើយខ្ញុំ​សូម​ប្រកា​សថា នៅពេលវ៉ាក់ សាំងមកដល់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ខ្ញុំនឹងចេញ​ទៅ​ទទួ​ល ខ្លួនឯងនៅវ៉ាក់សាំងនេះ»៕

ដោយ ជឹម ណារី


You do not have permission to write comment on this post.

Log in Register