នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះត្រួតពិនិត្យមើលទីតាំង សម្រាប់រៀបចំទីលានហ្វឹក លំហាត់បាញ់គ្រាប់ពិតចម្រុះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ –នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនា យកដ្ឋានយោធសេវា ក្រសួងការពារជាតិ រួមនឹងមន្ត្រី យោធាជំនាញជាច្រើនរូប នៅព្រឹកថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួត ពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ ទីលានហ្វឹកលំហាត់ បាញ់គ្រាប់ពិតចម្រុះ និងការ សម្ដែងលំហាត់ មុខ វិជ្ជាអន្តរាវុធទាំងប្រាំពីរជំនាញ របស់និស្សិត នាយទាហានទ័ពជើង គោកជំនាន់ទី៩ នៅ វិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរ ភូមិន្ទ (ថ្លុកតាសេក ) ស្ថិតក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដើម្បីត្រៀមធ្វើពិធីសម្ពោធ ជាផ្លូវការនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្នុងឱកាស ចុះពិនិត្យមើលអំពីការ ប្រុងរៀបចំទីតាំង សម្រាប់ពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់វសមិទ្ធផលទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះ នៅវិទ្យាស្ថានទ័ពជើងគោក នា ពេលនោះ ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយរងសេនាធិការចម្រុះ និងជានាយក វិទ្យាស្ថានទ័ពជើងគោកបានរាយការណ៍ថា យោងតាម កិច្ចព្រមព្រៀង នៃកិច្ច សហប្រតិបត្តិការ រវាង ក្រសួងការពារជាតិទាំងពីរ កម្ពុជា-ចិន វិទ្យាស្ថាន ទ័ពជើងគោក បានទទួលនូវ ជំនួយ ជាសំណង់ អាគារ និងការសាងសង់ នៅសំណង់ ជាច្រើន ដល់សាលានេះ។ នៅ មានគម្រោង សំណង់ជាច្រើន ដែលរួមមាន អគារស្នាក់នៅរបស់ សិស្ស អាគារផ្ទះបាយសិស្ស អាគារធ្វើការងាររបស់ នាយទាហានគ្រប់គ្រង អាគារផ្ទះ សំណាក់ របស់វិទ្យាស្ថានទ័ពជើងគោក . រោងដាក់រថយន្ត និងគ្រឿងចក្រ ការកសាងអាង ស្តុកទឹកកម្ពស់ ៥២ម៉ែត្រ ចំណុះ ៣០០ម៉ែត្រគុប និង អាគារចម្រោះទឹ កស្អាតបំពាក់នូវប្រព័ន្ធសូឡា ១០០ កា-វេ-អា ( KVA )។ រាល់គម្រោងសំណង់នេះ បាន កសាង រួចរាល់ និងបានផ្ទេរប្រគល់ ឱ្យវិទ្យាស្ថានប្រើប្រាស់ រួចជាស្រេច នៅសល់តែ គម្រោង ទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះ ដែលមានទំហំ ២,៣ ហិកតា មិនទាន់សាង សង់រួច ដោយមានផលប៉ះពាល់ ពីវិបត្តិជំងឺ កូវីដ១៩ ក្នុងឆ្នាំ២០២០នេះ។ ដោយ មានការខិតខំពុះពារ រាល់ការលំបាកថ្នាក់ ដឹកនាំវិទ្យាស្ថានទ័ពជើងគោក រួមជាមួយ អ្នក ជំនាញឯកទេសចិន ប្រចាំវិទ្យាស្ថាន បានធ្វើការសាងសង់បន្ថែមឱ្យរួចរាល់ជា ស្ថាពរនៅចុងខែធ្នូ ឆ្នាំ២០២០នេះ។

ឯកឧត្តមសេនីយ៍ ឯក ម៉ម យឿន បានបញ្ជាក់ទៀតថា សំណង់ ទីលានហ្វឹកហាត់ បាញ់គ្រាប់ពិតចម្រុះ ដែលគេអាច ហៅថា (មុខជំនាញអន្តរាវុធនោះ) ត្រូវបានសាង សង់ឡើង ដែលរួមមានអាគារបញ្ជាការត្រួត ពិនិត្យការហាត់បាញ់ចំនួន ១អាគារ កម្ពស់ ៣ជាន់ អាគារ និមិត្តរូប សម្រាប់ការហ្វឹតហាត់យុទ្ធវិធីវាយទីក្រុង ទីលានបាញ់ស៊ីប អាវុធធុនស្រាល ១កន្លែង និងទីលានហ្វឹកហាត់មុខវិជ្ជាផ្សេងៗជាច្រើនទៀត។

តាមរយៈ នៃការចុះ ពិនិត្យផ្ទាល់ដល់ទីលាន ដែលកំពុងរៀបចំ នោះ ឯកឧត្តម ឥត សារ៉ាត់ ជំនួសមុខ ឱ្យថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ បានលើក សរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ វិទ្យាស្ថានទ័ពជើង គោក ជាមួយនឹងទីប្រឹក្សាជំនាញរបស់កងទ័ពរំដោះប្រជាជនចិន ប្រចាំនៅវិទ្យាស្ថាន ដែល បានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញឱ្យដំណើរការសាងសង់នៅទីលានហ្វឹកហាត់បាញ់ គ្រាប់ពិត ចម្រុះនេះ ដំណើរការទៅប្រកបដោយ ជោគជ័យ ហើយនិងគ្រោងដាក់សម្ពោធ ឱ្យ ប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្តមបានរម្លឹកដល់ថ្នាក់ដឹកនាំយោធាចារ្យ និងនិស្សិត នាយទាហានទ័ពជើង គោកជំនាន់ទី ៩ ដែលនឹងធ្វើការសម្ដែងសម្រាប់ ពិធីសម្ពោធសមិទ្ធផលទីលាន នៅមុខវិជ្ជា អន្តរាវុធ ទាំង ៧ ជំនាញ ទាំងនោះ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត និងកែលម្អនូវកង្វះខាត ចំណុចខ្លះៗ ដែលមិនទាន់ធ្វើ បានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ត្រូវកែលម្អឱ្យល្អឡើង វិញ ស្របតាមក្បួនច្បាប់ នៃមេរៀនយុទ្ធវិធីពិសេស ជាងនេះទៅទៀត ត្រូវមានការប្រុង ប្រយ័ត្ននៅក្នុងពិធីសម្ដែង ក៏ដូចជាការហ្វឹកហាត់ជាក់ស្ដែង។ សម្រាប់ថ្នាក់ដឹកនាំ និងយោធា ចារ្យ របស់ វិទ្យាស្ថានត្រូវខិតខំរិះរក នៅអ្វីដែលល្អ រីកចម្រើន ក្នុងការជំរុញឱ្យដំណើរការនៃ ពិធីប្រកបទៅដោយភាពរលូន និងជោគជ័យ៕

ដោយសំ សាម៉ន

You do not have permission to write comment on this post.

Log in Register