រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ណែនាំឱ្យពិនិត្យឡើងករណីបទល្មើសគ្រឿងញៀន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ​– ស្របពេលដែលសន្ទុះនៃបទល្មើសគ្រឿងញៀន  បាន និងកំពុងមានការកើនឡើង ហើយចំនួនគ្រឿងញៀនត្រូវបានសមត្ថកិច្ចរឹបអូសបានមានទំហំកាន់តែច្រើន។ សម្តេច ក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំឱ្យ មន្រ្តីពាក់ ព័ន្ធសិក្សាបន្ថែមទៀតពីបទល្មើសគ្រឿងញៀននេះ។

ការណែនាំនេះគឺធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានក្រុមលេខាធិការ ដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ។          ចំពោះបញ្ហានេះ  សម្តេចបានធ្វើការកត់សម្គាល់ថា  គ្រឿងញៀនហាក់ ដូចជាមានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ប៉ុន្តែចរាចរណ៍កាន់តែច្រើន ឥឡូវនេះយើងនឹងបន្តសិក្សាបន្ថែមទៀត។

សម្តេចបានដាក់ជាសំណួរថា  ថាតើមូលហេតុអីខ្លះ ខណៈប៉ុន្មានថ្ងៃមុននេះ គឺចាប់បាន ជិត៤០០គីឡូក្រាម ដែលក្រុមឈ្មួញយកទៅលាក់នៅក្បែរកោះពូលូវៃ។

សូមរម្លឹកជូនថា  នៅខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាប ករណីគ្រឿងញៀនសរុបចំនួន៦៩៨ករណី ដោយឃាត់ខ្លួនមនុស្ស ១,៧២២នាក់។ ក្នុង ចំណោមជនសង្ស័យ ដែលឃាត់ខ្លួនទាំង១,៧២២នាក់នេះ មានស្រីចំនួន៧៧នាក់។

បើតាមសម្តេច  សម្រាប់ថ្នាំញៀន ៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹក ប្រទះឃើញ​ក្បែរ​កោះពូលូវៃ ពេលកំពុងល្បាតនោះ គឺមិនមែនសម្រាប់ចែកចាយ នៅក្នុង ប្រទេសកម្ពុជាទាំងអស់នោះទេ គឺក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ នឹងបែងបែកទៅតាម បណ្តាប្រទេសមួយចំនួនទៀតដូចជា៖ វៀតណាម, ថៃ, ព្រមទាំងទៅប្រទេសអូស្ត្រាលី ជាដើម។ល។ និងតាមផ្លូវសមុទ្រ។

សម្តេចបានចាត់ទុកបទល្មើសគ្រឿងញៀន គឺជាគ្រោះថ្នាក់មួយយ៉ាងខ្លាំង ប្រសិនបើ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់មិននាំគ្នាប្តេជ្ញាបង្ក្រាបបទល្មើសគ្រឿងញៀននេះ ឱ្យកាន់តែមាន ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការបង្ក្រាបបទល្មើស គ្រឿងញៀននៅ តាមគោលដៅរៀងៗខ្លួន៕

ដោយ ចាន់ សុធីវង្ស

You do not have permission to write comment on this post.

Log in Register