ក្រសួងអប់រំ ជំរុញប្រជាជនម្នាក់ ត្រូវលេងកីឡាឱ្យបានមួយប្រភេទ យ៉ាងតិច

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ — ដើម្បីសុខភាព ក៏ដូចជាការចូលរួមលេងកីឡាឱ្យបានច្រើន ក្រសួងអប់រំយុវជន និង កីឡាបានជំរុញដល់ប្រជាជនទូទាំងប្រទេស ធ្វើយ៉ាងណាលេងកីឡាឱ្យបានមួយប្រភេទ យ៉ាងតិចប្រចាំជីវិតរបស់ខ្លួន។  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ជំរុញផ្សព្វផ្សាយយុទ្ធនាការចលនា “ប្រជាជនម្នាក់លេងកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្នុងសេចក្តីប្រកាសនោះបន្តថា យោងសេចក្តីសម្រេចសន្និបាតបូកសរុប ការងារ ឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ របស់គណៈកម្មា ធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC)។

ក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយសសូម គោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ មេត្តាជ្រាបថា ផ្អែកតាមសន្និបាត បូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់គណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានដាក់ចេញនូវយុទ្ធនាការចលនាជាតិមួយ គឺ ប្រជាជនម្នាក់លេងកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត។ ការជំរុញឱ្យលេងកីឡានេះ ក្នុង គោលបំណងឱ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាល ភាពទាំងផ្លូវកាយនិងផ្លូវចិត្ត និងបាន ស្គាល់ពីប្រភេទកីឡាដែលមាននៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងបានស្គាល់អំពីគុណតម្លៃនៃការលេងកីឡា។

សេចក្តីប្រកាសដដែលបានគួសបញ្ជាក់ថា «តាមរយៈយុទ្ធនាការចលនានេះដែរ មានទិសដៅឱ្យប្រជាជនគ្រប់រូបចូលរួមស្រឡាញ់ ចូលចិត្ត គាំទ្រ និងលេងកីឡា ដើម្បីទទួល បានសុខភាពល្អ ជីវភាពល្អប្រសើរ សាមគ្គី ភាពប្រកបដោយបរិយាបន្ន សុខុដុមនីយកម្ម ក្នុងសង្គម។ ដើម្បីក្លាយជាចលនាកីឡាជាតិមួយឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយរលូនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមផែនការដែលបានគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន ចូលរួមជំរុញបំផុស និងផ្សព្វផ្សាយគ្រប់ សកម្មភាពកីឡា រួមទាំងព្រឹត្តិការណ៍កីឡាដល់ប្រជាជន ដោយរៀបចំដាក់ ពាក្យស្លោក អបអរសាទរ យុទ្ធនាការចលនាប្រជាជន ម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត” ឱ្យបានទូលំទូលាយ និងផុលផុស»។

ជាមួយគ្នានោះដែរក្រសួងអប់រំសូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន ចូលរួម អនុវត្តន៍តាមប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ខ្ពស់៕

ដោយ អ៊ាង ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register