ក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ –ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធាន លេខាធិការដ្ឋាននៃក្រុមការងារជំរុញនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាល និង ក្រោយវិបត្តិកូវីដ-១៩ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ “ពិគ្រោះយោបល់លើសេចក្តីព្រាង ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មម៉ាស្សាសុខភាព  និងមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ  (KTV) ក្លឹបកម្សាន្ត និងបៀរហ្គាឌិន” សម្រាប់ជំហាន ទី២ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពញ។

ពិធីនេះ ក៏មានការអញ្ជើញ ចូលរួមផងដែរពីសំណាក់លោក លោកស្រី មន្ត្រីរាជការ ក្រសួងទេសចរណ៍ មន្ត្រីជំនាញមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងប្រតិបត្តិករម្ចាស់មូលដ្ឋាន អាជីវកម្មទេសចរណ៍ក្នុងរាជធានីភ្នំពេញប្រមាណជាង ២០០នាក់ផងដែរ។

ឯកឧត្តម ណេប សាមុត បានថ្លែងថា ក្នុងស្មារតីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩  និងដើម្បីរក្សាបាននូវស្ថិរភាពនៃការដំណើរការអាជីវកម្ម គឺតម្រូវឱ្យគ្រប់អាជីវ កម្មត្រូវចូលរួមអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវ។

លើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍បានសរសេរថា កន្លងមកក្រសួងទេសចរណ៍ បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់ការទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩ (ជំហានទី១) ចំនួន ០៦សេវាកម្ម សុទ្ធសឹងជាប្រភេទសេវាកម្ម ដែលកំពុង ដំណើរ ការអាជីវកម្មរួមមាន៖ ទី១.សេវាកម្មស្នាក់នៅទេសចរណ៍, ទី២.សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, ទី៣.សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក, ទី៤.សេវាកម្មដឹក ជញ្ជូនទេសចរណ៍ផ្លូវគោក, ទី៥.រមណីយដ្ឋានទេសចរណ៍ និង ទី៦.សហគមន៍ទេសចរណ៍។

ឯកឧត្តម ណេប សាមុត បានបន្តថា វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ជំហាន ទី២នេះ ផ្តោតសំខាន់ទៅលើអាជីវកម្មដែលប្រកាសឱ្យផ្អាកមួយរយៈក្នុងដំណាក់កាល វិបត្តិ ជំងឺឆ្លងកូវីដ-១៩ ដូចនេះ ដើម្បីឱ្យអាជីវកម្មបើកដំណើរការឡើងវិញ បានតម្រូវឱ្យអាជីវកម្ម បំពេញបានតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ដូចជា៖ ១. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មម៉ាស្សាសុខភាពរួមមាន៖ ០៩លក្ខខណ្ឌតម្រូវ,  ២១ កម្មវត្ថុនៃការវាយ តម្លៃ, ៧៤ ចំណុចត្រូវត្រួតពិនិត្យ (ក្នុងនោះរួមមាន ៣៧ការអនុវត្តតម្រូវចាំបាច់ និង៣៧ការអនុវត្ត ជាជម្រើស)។ ២. វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម “ខារ៉ាអូខេ” រួមមាន៖ ១២លក្ខ ខណ្ឌតម្រូវ, ១៤កម្មវត្ថុនៃការវាយតម្លៃ, ៧១ចំណុចសម្រាប់ត្រួតពិនិត្យ (ក្នុងនោះរួមមាន ៥៥ការអនុវត្តតម្រូវចាំបាច់ និង១៦ការអនុវត្តជាជម្រើស)។ ៣.វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មក្លឹបកម្សាន្ត (រង្គសាល និងឌីស្កូតែក) រួមមាន៖ ១២លក្ខខណ្ឌតម្រូវ, ១៥កម្មវត្ថុ នៃការវាយតម្លៃ, ៦៦ចំណុចសម្រាប់ត្រួតពិនិត្យ (ក្នុងនោះរួមមាន ៤៩ការអនុវត្តតម្រូវចាំបាច់ និង ១៧ការអនុវត្តជាជម្រើស)។ ៤. វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ អាជីវកម្មបៀរហ្គា ឌិនរួមមាន៖ ១៣លក្ខខណ្ឌតម្រូវ, ១៥កម្មវត្ថុនៃការវាយតម្លៃ, ៧០ចំណុចសម្រាប់ត្រួតពិនិត្យ ក្នុងនោះមាន(ក្នុងនោះរួមមាន ៥២ការអនុវត្តតម្រូវចាំបាច់ និង ១៨ការអនុវត្តជាជម្រើស)។

ទន្ទឹមនឹងនោះ អាជីវកម្មត្រូវចូលរួមអនុវត្តន៍ និងបំពេញនូវគ្រប់ចំណុចការអនុវត្តតម្រូវ ចាំបាច់  នឹងទទួលបានឡាបិលទទួលស្គាល់អាជីវកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩ និងអាចបើកអាជីវកម្មបាន (ត្រៀមដាក់អនុវត្តន៍នៅពេលមានការអនុញ្ញាតពីរដ្ឋាភិបាលឱ្យ ដំណើរការឡើងវិញ)៕

ដោយ សាយ សុន (រូបថត៖ ក្រសួងទេសចរណ៍)

You do not have permission to write comment on this post.

Log in Register