ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយស្ព្រាយបាញ់សម្លាប់មេរោគចំនួន ៥០កេស ពីសប្បុរសជន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១–


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក អ៊ឹម ជីវ៉ា ជាតារាសម្តែង និងជាពិធីករ រួមជាមួយលោក ម៉ី រតនះ អគ្គនាយកក្រុមហ៊ុន គ្រាប់ពេជ្រ ឯ.ក និងលោក ភុំ សុវណ្ណារត្ន័ អគ្គនាយកក្រុមហ៊ុនលក្ស្មី ប៊ីមេក ឯ.ក ចូលជួបសម្ដែងការគួរសម និងប្រគល់អំណោយស្ព្រាយបាញ់សម្លាប់មេរោគម៉ាកយូវែល ចំនួន៥០កេស តាមរយៈឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីជាការចូលរួមចំណែកក្នុងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ។

រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register