សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះស្ត្រីខ្មែរដែលប្រើប្រាស់កាបូបផលិត ពីកំប្លោកដោយកូនខ្មែរនៅខេត្តសៀមរាប

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះស្ត្រីខ្មែរ ដែលប្រើប្រាស់កាបូបផលិតពីកំប្លោក​ដោយ​កូនខ្មែរនៅខេត្តសៀមរាប ហើយសម្ដេចសង្ឃឹមថា ប្រសិនបើកាបូបខ្មែរនេះ ត្រូវបានប្រើ​ប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរនោះ ច្បាស់ជាធ្វើឱ្យសិប្បកម្មកែច្នៃ និងអ្នករកកំប្លោក​ទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជន។

 ​នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ ដែលបាន​ប្រើប្រាស់ផលិតផលច្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ សម្ដេចតេជោបន្តថា ប្រសិន​បើកាបូបខ្មែរ ដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើឱ្យសិប្បកម្មកែឆ្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើត​បាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ 

សម្ដេចតេជោបានគូសបញ្ជាក់ថា “រូបភាពមួយប៉ុស្តិ៍នេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំ​នៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី”៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register