រដូវកាលថ្មី លីគកំពូលកម្ពុជាចាប់ផ្តើមចុងសប្តាហ៍នេះហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ — ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា នឹងត្រូវចាប់ផ្តើមដំណើរការរដូវ កាលថ្មី២០២១ ចាប់ពីថ្ងៃសៅរ៍ ទី០៦ ដល់ថ្ងៃអាទិត្យ ទី០៧ ខែមីនា នឹងគ្រោងបញ្ចប់នៅ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញកម្មវិធីប្រកួតផ្លូវការ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះថា ការប្រកួតកីឡាបាល់ ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីមាន១៣ក្រុម ចូលរួមប្រកួតប្រជែងម្ចាស់ជើងឯក ដោយចំនួននេះមានចំនួនដូចគ្នានឹងរដូវកាល២០២០កន្លងទៅដែរ ដោយនឹងចាប់ផ្តើម នៅថ្ងៃទី០៦ ខែមីនា មាន៣ប្រកួត និងថ្ងៃទី០៧ ខែមីនា មាន៣ប្រកួត។

ក្រុមទាំង១៣ ត្រូវជួបគ្នាគ្រប់ក្រុមទាំងអស់ចំនួនពីរជើងប្រកួតសន្សំពិន្ទុសុទ្ធ (ម្ចាស់ផ្ទះ-ភ្ញៀវ) ដោយក្នុង១ក្រុមៗមានប្រកួតសរុបចំនួន២៤ប្រកួត ដោយប្រើប្រាស់ចំនួន២៦សប្តាហ៍។ កាលពីរដូវកាល២០២០ ដែលគ្រោងប្រើប្រាស់ការប្រកួតសន្សំពិន្ទុសុទ្ធដូចគ្នានោះមិនអាច ដំណើរបានទេ ពោលគឺសន្សំពិន្ទុសុទ្ធបានត្រឹមតែជើងទី១ ហើយជើងទី២ CNCC បានយក ៦ក្រុម លើកំពូលតារាងមកប្រកួតជុំទី២ ដើម្បីស្វែងរកជើងឯក ដោយពេលនោះមានការផ្អាក ការប្រកួតជាច្រើន ដោយស្ថានភាពជំងឺកូវីដ-១៩ មិនអាចធ្វើទៅបានដោយសារមានរយៈ ពេលខ្លី។ រដូវកាល ២០២១នេះ ក្រុមថ្មី១ក្រុម គឺព្រៃវែង FC ដែលជាក្រុមជើងឯកលីគលំ ដាប់ទី២​ បានឡើងមកលីគកំពូលកម្ពុជានេះ ដោយ១ក្រុម នៅបាតតារាងធ្លាក់ទៅលេងនៅ លីគទី២ វិញ នោះគឺក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។

ចំពោះក្រុម ដែលមានពិន្ទុខ្ពស់ជាងគេងនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា នេះតែម្តង ប៉ុន្តែប្រសិនបើក្នុងករណី២ក្រុម ឬច្រើនក្រុមមានពិន្ទុស្មើគ្នា នោះក្រុម ជើងឯកនឹងត្រូវគិតទៅលើលក្ខខណ្ឌចំនួន៨ចំណុចតាមលំដាប់លំដោយ រួមមាន៖  ពិន្ទុសរុប (លទ្ធផល) ក្រុមដែលពាក់ព័ន្ធ Head to head, ផលសងគ្រាប់បាល់សរុប រវាងក្រុមដែល ពាក់ព័ន្ធ Head to head, គ្រាប់បាល់ទាត់បញ្ចូល ទីគេសរុបរវាងក្រុមដែលពាក់ព័ន្ធ Head to head, ផលសងគ្រាប់បាល់សុរប, គ្រាប់បាល់ទាត់ចូលទីសរុប, ទាត់បាល់១១ម៉ែត្រ ប្រសិន បើពាក់ព័ន្ធតែពីរក្រុម ហើយក្រុមទាំងពីរកំពុងប្រកួតនៅលើទីលាន, ក្រុមមានចំណាត់ថ្នាក់ Fare Play ល្អជាងគេ និងពិន្ទុតិចជាងគេ ក្នុងការបូកសរុបកាតលឿង-កាតក្រហម នៅក្នុង ការប្រកួតទាំងអស់, ចាប់ឆ្នោតកំណាត់យកក្រុមឈ្នះ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា និងការប្រកួតពានរង្វន់ សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១ ដែលកំពុងបន្តការប្រកួតថ្នាក់ខេត្ត រៀង រាល់សប្តាហ៍ ផ្អាកមិនឱ្យទស្សនិកជនចូលរួមទស្សនាដោយផ្ទាល់នៅកីឡដ្ឋានជាបណ្តោះ អាសន្ន រហូដល់មានការជូនដំណឹងជាថ្មី ដោយសារការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩សហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register