ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្តីការក្រសួង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ –ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ដ្រីរាជការស៊ីវិល ក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មេត្តាចូលរួម និងចាត់ចែងមន្ដ្រីរាជការក្រោមឱវាទដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឱ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ នៅរៀងរាល់ម៉ោងធ្វើ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់ខ្លួន នៃអង្គភាពនីមួយៗមកជាមួយ។

ជាងនេះទៅទៀត អគ្គនាយកដ្ឋាន និងអង្គភាព ចំនួន១៨ចំណុះក្រសួងមហាផ្ទៃ នឹងចូលរួមចាក់វ៉ាក់សាំងតាមគោលការ ណ៍ស្ម័គ្រចិត្ត រួមមាន ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល, អគ្គលេខាធិការដ្ឋាន, អគ្គស្នងការដ្ឋាន នគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គារធិ ការដ្ឋាន, អគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្រុមប្រឹក្សានីតិកម្ម, អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ, អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ.ប.ផ.ក, អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ.ជ.ប.គ.ញ, អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម គ.ជ.ប.ទ, អង្គភាពកីឡា និងបណ្ឌិត្យសភានគរបាលកម្ពុជា។

សូមរម្លឹកថា ក្នុងឱកាសចុះត្រួតពិនិត្យការងាររៀបចំទីតាំងកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា កាលពីថ្ងៃទី០៣ មីនា ឆ្នាំ២០២១ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា នឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការពន្លឿនការចាក់វ៉ាក់សាំង តាមការកំណត់របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជំហានដំបូងនៅថ្ងៃនេះ គឺធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមានរយៈពេលពេញមួយថ្ងៃ ហើយនឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះទីស្តីការក្រសួងមហាផ្ទៃដទៃទៀតជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ខាងមុខ៕

ដោយ ៖  គង់ សិរីរ័ត្ន, ប្រភព ៖ ក្រសួងមហាផ្

You do not have permission to write comment on this post.

Log in Register