ក្រសួងមហាផ្ទៃ បន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រយៈពេល១៤ថ្ងៃ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ — ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះបានបន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ២០ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងថ្ងៃដំបូង ជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយ៉ាងច្រើនកុះករ ហើយបានអនុវត្តគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងល្អខ្ជាប់ខ្ជួន ដោយរក្សាគម្លាត មានកន្លែងបាញ់អាកល់ និងវ៉ាស់កម្ដៅជាដើម។

លើសពីនេះទៀត ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបម្រើការងារ នៅទីស្ដីក្រសួងមហាផ្ទៃ និងតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួង ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាលនោះ ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឱ្យចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឱ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ នៅរៀងរាល់ម៉ោងធ្វើ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់ខ្លួន នៃអង្គភាពនីមួយៗ៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ក្រសួងមហាផ្

You do not have permission to write comment on this post.

Log in Register