ប្រជាពលរដ្ឋ និងមន្ត្រីរាជការ បន្តទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែក​ក្នុងរាជធានីភ្នំពេញ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​ –នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ គេឃើញប្រជាពលរដ្ឋ និងមន្ត្រីរាជការបានបន្តទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកក្នុង រាជធានីភ្នំពេញ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះមានពីរប្រភេទគឺ ប្រភេទវ៉ាក់សាំង Sinopharm ដែលផ្តល់ដោយ សាធារណរដ្ឋប្រជាមានិតចិន ត្រូវចាក់ចំពោះមនុស្សដែលមានអាយុ ចាប់ពី១៨ឆ្នាំ  ដល់អាយុ៥៩ឆ្នាំ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Astra Seneca ដែលផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX FACILITY) ត្រូវចាក់ចំពោះមនុស្ស ដែលមានអាយុពី៦០ឆ្នាំឡើងទៅ។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះបានចុះទៅមន្ទីរពេទ្យបង្អែក​ដង្កោ ដើម្បីណែនាំប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ត្រូវចុះឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌ ដើម្បីឱ្យអាជ្ញាធរខណ្ឌរៀបចំ ឈ្មោះបងប្អូនបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃ និង​ពេលវេលា ច្បាស់លាស់ចៀស វាងការ ទៅចាក់វ៉ាក់សាំង មិនមានគម្លាតសុវត្ថិភាព ហើយចំពោះអាជ្ញាធរ​សង្កាត់​ដែលបញ្ជូន ឈ្មោះប្រ ជាពលរដ្ឋទៅចាក់វ៉ាក់សាំង ហើយអាជ្ញាធរ សង្កាត់ ខណ្ឌ ត្រូវចុះផ្ទាល់ដល់ទីតាំង ដែលទទួលការ ចាក់វ៉ាក់សាំងនោះ។

ជាងនេះទៀត អាជ្ញាធរ ត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការរៀបចំគម្លាត សុវត្ថិភាពផងដែរ ដើម្បីជួយសម្រួលការងារខាងមន្ទីរពេទ្យ៕  

ដោយ៖ សួស សំរិត

You do not have permission to write comment on this post.

Log in Register