ព្រឹទ្ធសភាអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច​សាហាវធ្ងន់ធ្ងរផ្សេងទៀត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១​ –ព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដោយឥតកែប្រែ ចំនួន៣៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល។

ការអនុម័តសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភានេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសដែល ព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតី ភាពឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភា ចំនួន៣៩រូប បានចូលរួម។ អង្គប្រជុំ បានដំណើរ ការដោយមានរបៀបវារៈចំនួនមួយគឺ ពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

តំណាងរាជរដ្ឋាភិបាលលើកឡើងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំ ឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះ ពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម-សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ ការអនុលោមតាមជំពូកទី៣ មាត្រា៣២ និងជំពូកទី៤ មាត្រា៥២ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា សេចក្តីព្រាងច្បាប់នេះ បង្ហាញពីឆន្ទៈរបស់រាជរដ្ឋា ភិបាល ក្នុងការលើកកម្ពស់ការទទួលខុស ត្រូវចំពោះភាព រស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងកាលៈទេសៈដែល ប្រទេសជាតិ កំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។       សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៦ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជា លើកដំបូង ចំនួន៨៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

សូមបញ្ជាក់ថា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម  កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ក៏បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កា ត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នា ក់ធ្ងន់ធ្ងរផ្សេងទៀត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីពេលកន្លងមកថ្មីៗនេះ បានស្នើឱ្យព្រឹទ្ធសភា ធ្វើការ ពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើនេះ ជាការប្រញាប់ ផងដែរ៕

ដោយ៖ ​អ៊ាង ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register