សម្ដេចតេជោ ហ៊ុន សែន អរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួម​ លះ​បង់​​កម្លាំងកាយចិត្ត ជួយសង្គ្រោះជីវិតមនុស្សពីជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ​ឆ្នាំ២០២១​​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវ​ការ​អរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត ជួយ​សង្គ្រោះជីវិតមនុស្សពីជំងឺកូវីដ-១៩ ទោះបីជាដឹងថាជំងឺនេះជាឃាតករលាក់មុខក៏ដោយ។

  នៅលើផេកផ្លូវការ នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា សូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថា ជំងឺនេះជាឃាតករលាក់មុខក៏ដោយ ហើយការលះបង់របស់​ក្រុមគ្រូពេទ្យ​គឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ សម្ដេចតេជោបន្តថា ដើម្បីចៀសវាងការ​ពារ​ពី​ជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបអនុវត្តតាមវិធានសុខាភិបាលឱ្យ​បានហ្មត់​ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ដែរថា បើយោងតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល  គិតត្រឹមម៉ោង​៧៖០០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប​ចំនួន ១ ៤៣០ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់ អ្នកកំពុងសម្រាក​ព្យា​បាល​នៅមន្ទីរពេទ្យចំនួន ៦០៩ នាក់ និងអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន០១នាក់៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register