ទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្រកចុះជិតអស់ហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១​ — អង្គការ BirdLife បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះថា ស្ថានភាព ទឹកនៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្រកចុះជិតអស់ហើយ។

ដោយឡែកនៅក្នុងអាងគ្រប់គ្រងទឹកសាកល្បងសម្រាប់គាំទ្រដល់សត្វក្រៀល និង សត្វស្លាបផ្សេងទៀតនៅ រក្សាទឹកបានមួយចំនួន អាស្រ័យហេតុនេះហើយទើបក្រុមការងារ យើងកត់ត្រាបានសត្វស្លាបទឹកជាច្រើនប្រភេទ ដែលប្រមូលផ្តុំគ្នារកចំណីនៅទីតាំងនេះ កាលពីថ្ងៃទី១៤ ខែមីនានេះ។ ក្នុងនោះមានដូចជារនាលពណ៌ ត្រយងខ្លួនស ទន្រ្ទីតធំ ទុងប្រផេះជាដើម។   

ក្រសួងបរិស្ថាន អជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ មានដូចជា អង្គការ BirdLife អង្គការជីវិតធម្មជាតិនៅកម្ពុជា និង អង្គការ WWT បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុង ការអភិរក្ស និងគ្រប់គ្រងតំបន់ដីសើម ដែលមាន​សារៈសំខាន់ជាអន្តរជាតិនេះ៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ BirdLife)

You do not have permission to write comment on this post.

Log in Register