CDC បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៥ទីតាំងបន្ថែម

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជី ជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ទីតាំងបន្ថែម ដើម្បីធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ក្នុងទំហំទឹក ប្រាក់វិនិយោគ ជាង១ពាន់លានដុលា្លរអាម៉េរិក។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានិងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចជា៖ ១. ISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ ខែងលើសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២៦០កន្លែង។ ២- “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត អេប៉ុងស៍ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារិមដែលមានទីតាំង វិនិយោគស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន១លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៤២០កន្លែង។ ៣- “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ៣,៦លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន១២០កន្លែង។ ៤- “ Y.T PLASTIC CO., LTD” គម្រោងរោងចក្រផលិត សម្ភារៈអគ្គិសនីអំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទដែល មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុងសាន់សែលស្វាយរៀង, មាន ទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៩៣០កន្លែង។ ៥- “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោង រោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្មអានុភាព៧០០មេហ្កាវ៉ាត់ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ១២៨៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន៥២០កន្លែង៕

ដោយ ម៉ៅ ចរិយា

You do not have permission to write comment on this post.

Log in Register