ការប្រមូលផលស្រូវប្រដេញទឹក និងស្រែប្រាំងរបស់កសិករក្នុងខេត្តកំពង់ធំ សម្រេចបាន៨៨ភាគរយ

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ធំ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ — លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យ ដឹងនៅព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កសិករខេត្តកំពង់ធំបានធ្វើការប្រមូលផលស្រូវ ប្រដេញទឹក និងស្រូវប្រាំងសរុបបានចំនួន៦៧៤០៨ហិកតា ស្មើនឹង៨៨ភាគរយនៃផ្ទៃដីអនុវត្តន៍ បានចំនួន៧៦៩៥៦ហិកតា ដោយទទួលបានទិន្នផលមធ្យម៤,៤៥០តោនក្នុង១ហិកតា។

លោក ប៉ែន វណ្ណរិទ្ធ បានដឹងថា តម្លៃស្រូវសើមពូជ(៥៤៥១) ចន្លោះពី៨៥៥ ទៅ៨៨២រៀល ក្នុង១គីឡូក្រាម។ តម្លៃដំឡូងមីស្រស់ចន្លោះពី៣៩០ ទៅ៤១៤រៀល ក្នុងគីឡូក្រាម និងដំឡូងមីក្រៀមចន្លោះពី៨០០ទៅ៨២០រៀលក្នុង១គីឡូក្រាម និងតម្លៃគ្រាប់ ស្វាយចន្ទីរ(M23)ចន្លោះពី៥២០០ទៅ៥៤៥០រៀលក្នុង១គីឡូក្រាម។ នៅរដូវប្រាំងឆ្នាំ២០២០-២០២១កសិករខេត្តកំពង់ធំបានអនុវត្តន៍ធ្វើស្រែប្រដេញទឹក និងស្រែប្រាំងបានចំនួន ៧៦៩៥៦ហិកតាខ្ពច្រើនជាងឆ្នាំមុនចំនួន១១៥០១ហិកតា។

លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ថា ក្នុងរយៈពេលជាមួយគ្នានេះដែរកសិករកំពង់ធំ បានយកចិត្តទុកដាក់ដាំដំណាំរួមផ្សំរដូវប្រាំងបានចំនួន២១៤៤ហិកតា បើប្រៀបធៀបនឹង ឆ្នាំមុនក្នុងរយៈពេលដូចគ្នា ច្រើនជាងចំនួន១៨៨៣ហិកតា៕

ដោយ ស៊ុម វណ្ណា

You do not have permission to write comment on this post.

Log in Register