ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងប្រចាំការ នៅតាមគោលដៅបិទខ្ទប់ក្នុងក្រុងព្រះសីហនុ

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ — នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាន អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងប្រចាំការនៅតាមគោលដៅបិទខ្ទប់ (តំបន់ក្រហម) ក្នុងភូមិ សាស្ត្រក្រុងព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំ ដល់កងកម្លាំងប្រចាំគោលដៅនិមួយៗ ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ដើម្បី យកឈ្នះ និងការកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ដោយសារ តែបច្ចុប្បន្នតំបន់មួយចំនួនក្នុងក្រុងរបស់យើងមានការឆ្លងឆ្លងធ្ងរ ដែលតម្រូវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងចូលរួមជាមន្ត្រីជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ នឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធដែលបានខិតខំបំពេញការងារមិនក្លាយនឿយហត់ ទោះបី ភ្លៀងផ្គរយ៉ាង ណា ក៏ទឹកចិត្តបំពេញការងាររបស់បងប្អូននៅតែបន្តសកម្មភាពយ៉ាងរលូន ហើយសង្ឃឹម ថា យើងនឹងអាចគ្រប់គ្រងបាននៅពេលខាងមុខ៕

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register