មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អញ្ជើញចុះសួរសុខ ទុក្ខគ្រួសារជាសមាជិកសមាគមអតីតយុទ្ធជន ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះវិហារ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១–


លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ដ អញ្ជើញចុះសួរសុខទុក្ខគ្រួសារសមាជិកសមាគមអតីតយុទ្ធជនចំនួន ១៥គ្រួសារ  ដែលពួកគាត់នឹងត្រៀមទទួលផ្ទះក្នុងមួយគ្រួសារចំនួន ០១ខ្នង  ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

រូបថត៖ AKP-ព្រះវិហារ

You do not have permission to write comment on this post.

Log in Register