រដ្ឋបាលខេត្តសៀមរាប កំណត់ក្រហមក្នុងភូមិចំនួនបួននៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ —

រដ្ឋបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចកំណត់​តំបន់ក្រហម លើភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញ វិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយ ដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញ ជាមួយ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។

រដ្ឋបាលខេត្តសូមជម្រាបថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជា​កូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបរ រថយន្តនៅធនាគារ​អេស៊ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃ​ទី០៩ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារបានចុះ​ស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភព​ពីកូនប្រុស ឈ្មោះ ឃាន សុឃួច។ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត​សូម​​ជម្រាប​​ជូនអំពីទីតាំងមួយចំនួន ដែលឈ្មោះ ឃាន សុឃួច បានទំនាក់ទំនងរួមមាន ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភក្ដិចំនួន០៦នាក់ នៅ​ហាង​ពិភពធម្មជាតិ និងបានជួបជាមួយបុគ្គលិកហាង ០៦នាក់ ដែលលើកម្ហូប​និង​បាយ​ទឹក។ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ពេលព្រឹក បានបើករថយន្តជូនឈ្មោះ យួម ស៊ីណាត និងឈ្មោះ រ៉ុង ធីរ៉ាត់(វិជ្ជមានជំងឺកូវីដ-១៩) ទៅធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប នៅជិតផ្សារចាស់ ពេលមកដល់ឈ្មោះ ឃាន សុឃួច បានជួយលើកកេសឯកសារ ចូលទៅ​ក្នុងធនាគារមួយភ្លេត ហើយចេញមកអង្គុយចាំអ្នកទាំងពីរនាក់ ក្នុងរថយន្តវិញ។ ថ្ងៃទី០៣-ខែមិថុនា ឆ្នាំ២០២១ ពេលព្រឹកធ្វើការនៅធនាគារ ហើយពេលល្ងាចត្រឡប់មកផ្ទះ នៅភូមិ​ព្រៃធំ សង្កាត់ស្រង៉ែ ដើម្បីមកមើលឪពុកឈឺ ហើយក៏បានស្នាក់នៅជុំគ្នា​ជាមួយក្រុម​គ្រួសារ។ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ពេលព្រឹកបានមកហូបលតឆា នៅខាងក្រោយមន្ទីរ​ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប រយៈពេល១០នាទី រួចបានចេញទៅតារាង​បាល់ទះឈ្មោះ ឆាន់ នី នៅភូមិគោកដូង សង្កាត់ទឹកវិល លេងបាល់រយៈពេល០២ម៉ោង ជាមួយដៃគូលេងបាល់ចំនួន០៧នាក់ផ្សេងទៀត បន្ទាប់មកក៏បានត្រឡប់ទៅផ្ទះវិញ។ ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ២០២១ ពេលល្ងាចបានរៀបចំសូត្រមន្តឱ្យឪពុកនៅផ្ទះ ដោយមានអ្នក​ចូលរួមប្រហែលជាង១០នាក់ ប៉ុន្តែឈ្មោះ ឃាន សុឃួច និងឈ្មោះ អឿម សុផាន់ណា មិន​បានចូលរួមទេ ដោយសារមានអាការៈមិនស្រួលខ្លួន។ ថ្ងៃទី០៩-មិថុនា-២០២១ ពេលព្រឹក បានទៅទិញថ្នាំ នៅឱសថស្ថានសុវណ្ណវីរៈសិទ្ធ (មិនបានចូលក្នុង) ហើយត្រឡប់ទៅ ផ្ទះ វិញ។ បន្ទាប់មកបានជិះម៉ូតូមកយកសំណាកជាមួយប្រពន្ធ ដើម្បីធ្វើតេស្តស្រាវជ្រាវ រក មេរោគកូវីដ-១៩ និងទទួលបានលទ្ធផលវិជ្ជមានទាំង០២នាក់។

ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំង ដែល អ្នកវិជ្ជមានបានមានទំនាក់ទំនងចាប់ពីកាលបរិច្ឆេទនៃទីតាំងនីមួយៗ សូមរួសរាន់ធ្វើចត្តា ឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះ​ពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តន៍កាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាល ខេត្ត នឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិ បាលនេះ។ ជាមួយគ្នានេះ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់​លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុង​ការយក​សំណាក​ធ្វើតេស្តស្រាវជ្រាវ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register