ក្រុមបឹងកេត បន្តរក្សាខ្លួនលើកំពូលតារាងលីគកំពូលកម្ពុជា រដូវកាល ២០២០

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ — ក្រុមបឹងកេតនៅតែរក្សាខ្លួនលើកំពូលតារាងដដែល បន្ទាប់ពីប្រជែងបាន៣ពិន្ទុបន្ថែមពីក្រុមម្ចាស់ផ្ទះ កង យោធពលខេមរភូមិន្ទ ដោយលទ្ធផលបច្ចេកទេស ២ទល់០ ខណៈព្រះខ័នរាជស្វាយរៀងយកឈ្នះវិសាខា ២ទល់០ ដែរ នៃការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។

នៅក្នុងការប្រកួតវគ្គទី១ ក្រុមបឹងកេត និងម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទរក្សាលទ្ធផលស្មើគ្នា ០ទល់០ ហើយនៅវគ្គទី២ ពោលគឺនៅនាទីទី៦១ និងនាទី៨៣ កីឡាករ Bata របស់បឹងកេត ធ្វើសម្រេច បាន ២គ្រាប់ម្នាក់ឯង ដោយធ្វើឱ្យបឹងកេតរកបាន៣ពិន្ទុបន្ថែម និងរក្សាខ្លួនលើកំពូលតារាងដដែល។ ឆ្លង​​កាត់១៦ប្រកួត បឹងកេត ឈ្នះ១២ប្រកួត ស្មើ៤ មាន៤០ពិន្ទុ ឈរពីលើក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង ដែលឆ្លងកាត់១៦ប្រកួតដូចគ្នា ដែលមាន៣៨ពិន្ទុ ក្រោយរកបាន៣ពិន្ទុបន្ថែមដូចគ្នា ដោយឈ្នះវិសាខា ២ទល់០ ដែរ។ ដូច្នេះក្រុមប្រជែងជើងឯកទាំង៦ នៅសល់១ប្រកួតចុងក្រោយទៀតដូចៗគ្នា ជាពិសេសគឺ​បឹងកេត និងព្រះខ័នរាជស្វាយរៀង ត្រូវកាត់សេចក្តី១ប្រកួតចុងក្រោយដូចគ្នា ដើម្បីឈ្នះជើងឯក ដោយ គម្លាតត្រឹម២ពិន្ទុនៃក្រុមទាំងពីរនេះ។

សូមបញ្ជាក់ថា ១ប្រកួតចុងក្រោយ បឹងកេត នឹងត្រូវជូបជាមួយក្រុមភ្នំពេញក្រោន និងព្រះខ័នរាជ ស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយបឹងកេតសុំត្រឹមស្មើជាមួយភ្នំពេញ​ក្រោ​​ន ក៏បឹងកេតគឺត្រូវឈ្នះជើងឯកដែរ។ ប៉ុន្តែប្រសិនបើបឹងកេតប្រកួតចាញ់ភ្នំពេញក្រោន ដល់រហូត​៣ពិន្ទុ នោះ ក្រុមជើងឯកនឹងប្រែប្រួល ហើយដែលការប្រែប្រួលជើងឯកនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង​ដាច់​ខាត​ត្រូវតែឈ្នះ ដើម្បីស្វែងរក៣ពិន្ទុពីក្រុមណាហ្គាវើលដ៍៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register